ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ៨៦ករណី ដែលមានទាំងខ្មែរ និងបរទេសផងដែរ។ ទទឹមថ្ងៃនេះ រដ្ឋាភិបាលចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញ ៧នាក់មកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ-១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺនេះផដែរ។
ការឆ្លងជំងឺកូវីដ-១៩ ទាំង៨៦ នៅកម្ពុជា នៅខេត្តព្រះសីហនុ ៣៤ករណី (បារាំង៣១ ខ្មែរ២ ចិន១), ភ្នំពេញ ១១ករណី (ខ្មែរ៧, បារាំង២, បែលហ្ស៊ិក ១, កាណាដា១), កំពង់ចាម១១ករណី (ម៉ាឡេស៊ី៧, អង់គ្លេស៣, ខ្មែ១), បាត់ដំបង ៨ករណី (ខ្មែរ៨), ត្បូងឃ្មុំ ៤ (ខ្មែរ៤), កែប ៤ (ម៉ាឡេស៊ី៣, ខ្មែរ១), កំពង់ឆ្នាំង ៣ (ខ្មែរ៣), បន្ទាយមានជ័យ ២ករណី (ខ្មែរ២), ព្រះវិហារ ២ករណី (ខ្មែរ២), កំពត ២ករណី (ម៉ាឡេស៊ី២), កោះកុង ២ករណី (ខ្មែរ២), សៀមរាប ២ករណី (ខ្មែរ២), កណ្តាល ១ករណី (ខ្មែរ១)៕
ដោយ៖ឌីណា