ភ្នំពេញ៖ កម្ពុជា ក៏ដូចជាជប៉ុន កំពុងតែរងគ្រោះដូចគ្នា ដោយាសារជំងឺកូវិដ-19 ដូចគ្នា ក្នុងគ្រានេះរដ្ឋាភិបាលជប៉ុន បានត្រៀមលក្ខៈ និងផ្ដល់កិច្ចសហការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ទៅនឹងការរីលរាលដាលនៃជំងឺនេះ។ ជាការលើកឡើងរបស់ លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូត ជប៉ុន ប្រចាំកម្ពុជា ក្នុងជំនួប ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១៧ ខែមីនា នេះ នាទីស្ដីការក្រសួង។
លោក Masahiro MIKAMI បានបន្តលើកឡើងថា ពាក់ព័ន្ធនឹងស្ថានភាព ដែលពិភពលោកកំពុងតែជួបប្រទះ និងបញ្ហាប្រឈមនសជំងឺកូវិដ-១៩បណ្ដាប្រទេសជុំវិញពិភពលោក កំពុងតែចាត់វិធានការរួមគ្នា ដើម្បីប្រយុទ្ធបរឆាំង ការពាំរ និងទប់ស្កាត់ចំពោះការរីករាលដាលជំងឺនេះ។
ជំងឺកូវិដ-១៩ នេះបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស នៅក្នុងជីវភាពផងដែរ មិនត្រឹមតែប៉ុណ្ណ៉ទេ គឺសេដ្ឋកិច្ច-ពាណិជ្ជកម្ម នាពេលបច្ចុប្បន្ន។ ជាលើកឡើងបន្ថែម របស់ លោក ទូតជប៉ុន នៅក្នុងជំនួបខាងលើ។
ស្ថិតក្នុងបរិយាកាសនោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ដែងនូវការអគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលតែងតែជួយឧបត្ថមគាំទ្រ កម្លាំង ចិត្ត ព្រមទាំងធនធាន ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ក្នុងខណៈនោះដែរ លោក រដ្ឋមន្រ្តី បានលើកពីគុណបំណាច ក៏ដូចជាទឹកចិត្តរដ្ឋាភិបាលជប៉ុន ដែលស្ថិតក្នុងបរិការណ៍ពិភពលោកកំពុងមានគ្រោះអាសន្ន នាពេលបច្ចុប្បន្ន នៅតែបន្តផ្ដល់កិច្ចសហការប្រតិបត្តិការអភិវឌ្ឍនៅកម្ពុជាតាំងពីដើមរៀងមក ចំពោះសកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ថា ជប៉ុននៅតែជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍដ៏សំខាន់សម្រាប់កម្ពុជា។
ក្នុងកិច្ចពីភាក្សាក្នុងបរិបទដដែល លោក ទូតជប៉ុនថា អាណត្តិរបស់ លោកនឹងបន្តខិត្តខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តគាំទ្រផ្ដល់ហិរញ្ញប្បទាន ឥណទានសម្បទាន និងជំនួយបច្ចេកទេស ជំរុញការអភិវឌ្ឍវិស័យឯកជននានាឱ្យកាន់តែរីកចម្រើនថែមទៀត។
បើតាមក្រសួងក្រសេដ្ឋកិច្ចបានឱ្យដឹងថា ភាគីទាំងពីរប្ដជ្ញា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការវិនិយោគវិស័យឯកជន ដើម្បីទាក់ទាញវិនិយោគិនជប៉ុនឱ្យបានច្រើនបន្ថែមទៀត៕
ដោយ៖ឌីណា