ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រប្រតិបត្តិការអន្តរជាតិកម្ពុជា បានជូនដំណឹងទៅស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅភ្នំពេញ ថា ក្នុងស្មារតីមិត្តភាព និងយោគយល់គ្នាទៅវិញទៅមក ទាក់ទងនឹងការការពាររីករាលដាលនៃជំងឺកូវិដ-១៩ ស្នើឱ្យអាជ្ញាធរវៀតណាម ប្រាប់ទៅពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរមកកម្ពុជា តាមគ្រប់ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ស្របពេលដែល វៀតណាមបានបិទច្រកព្រំដែនរបស់ខ្លួន ជាមួយកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ដែលបានចេញនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានបន្តថា ការធ្វើដំណើរចូលកម្ពុជា ដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលវៀតណាម ដោយពលរដ្ឋកម្ពុជា គ្រប់ផ្លូវទាំងអស់ នឹងត្រូវបិទជាបណ្ដោះអាស្ននៅថ្ងៃទី២០ ស្អែកនេះ ចាប់ពីម៉ោង ២៣:៥៩ យប់។
នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបន្តថា ភាគីកម្ពុជា បានស្នើឱ្យវៀតណាម ជួយសម្រួលការវិលត្រឡប់មកវិញរបស់ពលលរដ្ឋខ្មែរទាំងអស់ ដែលកំពុងត្រូវបានអាជ្ញាធរវៀតណាម ដាក់ឱ្យនៅដាច់ពីគេប្រសិនជាមាន៕
សូមអានបន្ថែមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៖
ដោយ៖ឌីណា