ភ្នំពេញ៖ កម្ពុជាបាននាំកសិផលទៅទីផ្សារអន្តរជាតិ រយៈពេល ២ខែ ១៦ថ្ងៃ ដើមឆ្នាំ២០២០ ចំនួន ១ ៤០១ ៤៣៦,៥៥តោន ក្នុងនោះមានដូចជា អង្ករ ចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត សណ្ដែកសៀង ផ្លែចេកស្រស់ ផ្លែស្វាយ ម្រេច បន្លែ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ជ័រកៅស៊ូ សសៃគុយទាវ។ បើតាមទិន្នន័យដែលក្រសួងកសិកម្ម ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម។
ទិន្នន័យខាងលើបានឱ្យដឹងថា អង្ករនាំចេញជាប្រចាំទៅទីផ្សារអន្តរជាតិចំនួន ២៩៥តោន បើសរុបរយៈពេលជាង២ខែ ចំនួន ១៧៦ ៦៧១,០៦៥តោន ក្នុងនោះមានប្រទេសចិន ចំនួន ៧៥ ៥៦៦តោន (៤២,៧៧%), អឺរ៉ុប ចំនួន ៥២ ៥៦៧តោន (២៩,៧៥%), អាស៊ានចំនួន ២៥ ៤៣៤តោន (១៤,៤០%) និងនាំទៅប្រទេសដៃទៀតចំនួន ២៣ ១០៤តោន (១៣,០៨%)។
ក្រៅពីអង្ករមានការនាំកសិផល ដូចជា ចំណិតដំឡូងមីនាំចេញជាប្រចាំចំនួន ២ ៥០០តោន សរុបជាង២ខែចំនួន ៧៨៥ ៣៧០តោន ទៅ វៀតណាម-ថៃ។ ដំឡូងមីស្រស់ ចំនួន ២២៧ ៣៥០តោន វៀតណាម-ថៃ។ ម្សៅដំឡូងមីចំនួន ៤៧៦១តោន ឥណ្ឌា-ចិន-ប៊ែហ្សិក។ គ្រាប់ស្វាយចន្ទី នាំចេញជាប្រចាំចំនួន ១៣,២៦តោន សរុបជាង២ខែចំនួន ៦៦ ០៧១,២៨តោន វៀតណាម-ជប៉ុន-រុស្ស៊ី។ គ្រាប់ពោត ចំនួនសរុប ២១ ៣៩៦,៥៦តោន ថៃ-កូរ៉េ-តៃវ៉ាន់។
ផ្លែចេកស្រស់ នាំចេញជាប្រចាំចំនួន ១ ១៨១,១៨តោន សរុបជាង២ខែចំនួន ៦១ ១៥៤,៧០តោន ចិន,វៀតណាម-ជប៉ុន។ ផ្លែស្វាយ នាំចេញជាប្រចាំចំនួន ៧៥១,០០តោន សរុបជាង២ខែចំនួន ២០ ៧២៥,២៥តោន ថៃ-វៀតណាម-បារាំង-រុស្ស៊ី-កូរ៉ែ-ហុងកុង។ ម្រេច ចំនួនសរុប ៨៥,៤៨៧តោន ជប៉ុន-ប៉ែលហ្ស៊ីក-ហូឡង់-បារាំង-អាល្លឺម៉ង់-ស្វីស-វៀតណាម-អាមេរិក-រុស្ស៊ី។ បន្លែ ចំនួន ៣៧,៦៥តោន បារាំង-ឆែក-ហូឡង់។
ដំណាប់ស្វាយ នាំចេញជាប្រចាំចំនួន ២០,០០តោន ចិន, ទឹកស៊ីរ៉ូស្វាយ ៣៨,៣៤តោន ហ្វីលីពីន, ជ័រកៅស៊ូ ១២០,៩៦តោន ឥណ្ឌា, សសៃគុយទាវ ៤៦,៩៩តោន ឌឺឡែន និងបារាំ ដោយទាំងអស់សរុបជាង២ខែចំនួន ៣៧ ៨១៣,៥៦តោន។
តាមទិន្នន័យរបស់ក្រសួងបានឱ្យដឹងទៀតថា លទ្ធផលនៃការនាំចេញអង្ករ រយៈពេល ២ខែដើមឆ្នាំ២០២០សម្រេច ១៣៦ ៥០០តោន មានកំណើន ២១,៣៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។
ការនាំចេញអង្ករទៅសហភាពអឹរ៉ុបមានចំនួន ៤១ ៣៧៣តោន កើន ២១,៧១ភាគរយ គិតក្នុងរយៈពេលដូចគ្នា ហើយក៏មានការនាំទៅចិនមានចំនួន ៥១ ០៩២តោន ១១,៤១ភាគរយ។ បើតាមក្រាយងដដែល បានបន្ថែមថា សម្រាប់ការនាំចេញក្រៅផ្លូវការ មានស្រូវចំនួន ៣៥ ២៨០,០០តោន ជាប្រចាំ សរុបជាង២ខែ ចំនួន ៧៩៩ ៥៧២,០០តោន និងដំឡូងមីស្រស់ ចំនួន ៣២៩ ៩៤៨,០០តោន ទៅវៀតណាម សរុប ១ ១២៩ ៥២០,០០តោន។
បើសរុបកសិផលផ្លូវការនិងមិនផ្លូវការចំនួន ២ ៥៣០ ៨៥៦,៥៥តោន៕
ដោយ៖ឌីណា