Register Already an agent ? Login

ជប៉ុនផ្ដល់លុយ ២០លានដុល្លារ សម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅភូមិព្រែក រាជធានីភ្នំពេញ

ភ្នំពេញ៖ ៖គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ភូមិ​ព្រែក​ ក្រុងភ្នំពេញ​ ដែលភាគីកម្ពុជាស្នើសុំជាហិរញ្ញប្បទានក្នុងទឹកប្រាក់ប្រមាណ ២០​លាន​ដុល្លារ ​ ត្រូវបានរដ្ឋាភិបាលជប៉ុន​ សម្រេចផ្តល់ជា​ជំនួយ​ឥត​សំណង​វិញ​ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​រាជធានីភំ្នពេញ​ ដែលកំពុងរីកលូតលាស់។​ ជាពិសេស​ ស្របពេលដែលរាជធានីត្រូវបានពង្រីកវិសាលភាពផ្ទៃដីរដ្ឋបាលកាន់តែធំឡើង​។ បើតាមការឱ្យដឹងពីក្រសួងឧស្សាហកម្ម ​និងសិប្បកម្ម។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម ​លោក ចម​ ប្រសិទ្ធ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ​និង​ប្រជាជន​ជប៉ុន​ ដែល​តាំងពីដើមរៀងមក​ បានផ្តល់​ជំនួយ​ចូលរួមចំណកយ៉ាងសំខាន់​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​ សង្គម​នៅកម្ពុជា​។

លោក ចម​ ប្រសិទ្ធ នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នៅទីស្តីការក្រសួង កាលពីថ្ងៃទី១០ ខែមីនា នេះ បានបន្តថា ដោយឡែក​លើស័យ​ទឹកស្អាតប្រទេសជប៉ុន​ បានដើរតួយ៉ាងសំខាន់​ ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា​ ដែលទទួលបានទឹកស្អាតប្រើប្រាស់តែងនឹកឃើញដល់មិត្តជប៉ុន​ ជាពិសេសនៅរាជធានីភ្នំពេញ​ និងនៅតាមបណ្តាខេត្តធំៗ​ សំខាន់ៗ​ជាច្រើន​ ដូចជា៖ ​ខេត្ត​សៀមរាប​ បាត់ដំបង​ កំពង់ធំ​ ពោធិ៍សាត់​ កំពង់ចាម​ កណ្តាល​ ជាដើម​។

នៅក្នុងជំនួបនេះ លោក ឯកអគ្គរាជទូត​ជប៉ុន​ ក៏បានបង្ហាញនូវការចាប់អារម្មណ៌ការអភិវឌ្ឍន៍វិស័យទឹកស្អាត​តាមទីប្រជុំជន​ និងតំបន់ជនបទ​ស្របតាមទស្សន:វិស័យ​របស់ក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ផងដែរ​។

ជាមួយគ្នានេះ ភាគី​ទាំងពីរ​ក៏បាន​ ពិភាក្សាគ្នាអំពី​ជំនួយ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅខេត្ត​ស្វាយរៀង​ផងដែរ​។ ប្រតាមការឱ្យដឹងពីក្រសួងខាងលើ។

​កម្ពុជា ពិតជានៅត្រូវការការអភិវឌ្ឍន៍វិស័យទឹកស្អាតនេះ​ បន្ថែម​ទៀត​ និងរីករាយ​ក្នុងការទទួលជំនួយឥតសំណង​ ជំនួយ​ហិរញ្ញ​ប្បទាន​ និងការវិនិយោគទ្រង់ទ្រាយធំ​ ដើម្បីផលិតលក់ដុំបន្តដល់អាជីវករលក់រាយ​។ ជាការបន្ថែមរបស់ លោក រដ្ឋមន្រ្តី បានលើកឡើងថា ពីព្រោះ​ទស្សន:វិស័យរបស់ក្រសួង​ បានគិតគូរមិនត្រឹមតំបន់រាជធានីភ្នំពេញ​ដែលកំពុងរីកដែនដី​រដ្ឋបាល​របស់ខ្លូន​ និងតំបន់ទីប្រជុំជន​ប៉ុណ្ណោះ​ទេ។

លោក ចោម ប្រសិទ្ធ បញ្ជាក់ថា តែយើងក៏ត្រូវគិតដល់ការអភិវឌ្ឍវិស័យ​ទឹក​ស្អាត​ដល់ទីជនបទ​ តាមគ្រប់លទ្ធភាព​ ដើម្បីសម្រេចបាននូវគោលនយោបាយស្តីពីទឹកស្អាតរបស់រាជរដ្ឋាភិបាលផង​ និងគោលដៅអភិវឌ្ឍ​ប្រកបដោយនរន្តរភាពរបស់អង្គការសហប្រជាជាតិ​ដែលកំណត់យកឆ្នាំ​២០៣០​ ប្រជាពលរដ្ឋ​សាកល​នឹងទទួល​បានទឹកស្អាតប្រើប្រាស់គ្រប់គ្នា​៕

ដោយ៖ឌីណា