ព្រះសីហនុ៖ អូរទាំងចំនួន៥ មានប្រវែងសរុបចំនួន ២៩,៧៩១ម៉ែត្រ រួមមាន អូរអណ្ដូងអ៊ុនតាក់ ប្រវែង ៣,១១៦ម៉ែត្រ, អូរស្ពានឆេះប្រវែង ១,១៧០ម៉ែត្រ, អូរសំអាតប្រវែង ៣,៧៧៥ម៉ែត្រ, អូរអេម៉ារីអូប្រវែង ១,៩០៦ម៉ែត្រ និងអូរឈើទាលប្រវែង ១៩,៨២៤ម៉ែត្រ គិតត្រឹមខែមីនា ឆ្នាំ២០២០ ការងារស្ដារសម្រេចបានប្រវែង ១៦,៦៧០ម៉ែត្រ ស្មើនឹង៥៥.៩៦ភាគរយ។ បើបើតាមការឱ្យពីក្រសួងដឹកជញ្ជូន បញ្ជាក់ថា ចំណែកឯការងារដែលនៅសេសសល់ ក្រសួង និង សហការជាមួយអាជ្ញាធរដែនដី ដើម្បីពន្លឿនការងារស្ដារឱ្យបានចប់សព្វគ្រប់នៅមុនរដូវភ្លៀងធ្លាក់មកដល់។
ក្រុមការងាររបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនបានសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី បាននិងកំពុងដោះស្រាយផលប៉ះពាល់ និងស្ដារអូរក្នុងក្រុងព្រះសីហនុយ៉ាងមមាញឹក។ ជាថ្លែងរបស់ អនុរដ្ឋលេខាធិការក្រសួងដឹកជញ្ជូន លោក កឹម បូរី។
លោក បានបន្តថា សំដៅពន្លឿនការ ស្ដារឱ្យបានរួចរាល់មុនរដូវភ្លៀងធ្លាក់ ដើម្បីការពារជន់លិចលង់ដោយសារជំនន់ទឹកភ្លៀង នៅតាមតំបន់ ងាយរងគ្រោះនៅក្នុងក្រុងនោះ ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះឱ្យមានបរិស្ថានស្អាត និងអនាម័យល្អ។
ការថ្លែងខាងលើ របស់ លោក កឹម បូរី នៅពេលរួមដំណើរជាមួយ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយ លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះពិនិត្យមើលវឌ្ឍនភាពនៃការស្តារអូរសំខាន់ៗទាំង៥ នៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី កាលបីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០៕
ដោយ៖ឌីណា