Register Already an agent ? Login

សម្ដេច នាយករដ្ឋមន្រ្តី នឹងសម្ភោធផ្លូវជាតិលេខ៥៥ ប្រវែងសរុបចំនួន ១៨០គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី៩ ខែមីនា នេះ

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងផ្លូវជាតិលេខ៥៥ ប្រវែងសរុបចំនួន ១៨០គីឡូម៉ែត្រ ចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ស្រុកវាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ព្រមទាំងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។ បើតាមការឱ្យពីក្រសួងដឹងជញ្ជូន ដែលបានប្រជុំកាលពីថ្ងៃទី២ ខែមីនា នេះ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការត្រៀមរៀបចំរបស់គណៈកម្មការទទួលបន្ទុកនីមួយៗដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន សំដៅឱ្យការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមការគ្រោងទុក។ បើតាមក្រសួងដដែល។

នៅក្នុងកិច្ចប្រជុំនេះ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគណៈកម្មការទទួលបន្ទុកសហការជាមួយស្ថាប័នពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ដើម្បីពន្លឿនការងាររបស់ខ្លួនដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់តាមកាលកំណត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទពាក់ព័ន្ធ៖ https://www.khmerhome.com/article/118338

  ​                    https://www.khmerhome.com/article/118311

ដោយ៖ឌីណា