ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ មានប្រវែងសរុប ១៧៤,១៦គីឡូម៉ែត្រ រួមទាំងផ្លូវច្រកព្រំដែន ៤កន្លែង ៨,៩៨គ.ម ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ឃុំផ្អុង ខេត្តឧត្តរមានជ័យ។
ផ្លូវជាតិលេខ៥៨ ជាប្រភេទផ្លូវ DBST ដែលមានប្រវែងសរុបចំនួន១៧៤ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រនេះ សាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុនGuangzhou Wanna Construction Supervision Co., Ltd ប្រទេសចិន។
ផ្លូវមួយខ្សែនេះសាងសង់ឡើង ក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណ ១២២លានដុល្លារ។
សូមរម្លឹកថា ផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដែលបានបញ្ចប់ការងារសាងសង់ជាស្ថាពរ១០០ភាគរយ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។
កំណាត់ផ្លូវនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងន្អូនប្រជាពលរដ្ឋនៅតំបន់ភាគពយ័ព្យ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវនេះ អាចសម្រួលដល់ការតភ្ជាប់ជាមួយប្រទេសថៃ ក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ចពាណិជ្ជកម្មថែមទៀតរបស់ជាតិ។ ជាការលើឡើងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងដឹកជញ្ជុន ដែលបានដឹកនាំមន្រ្តិក្រិមឱវាទ ចុះទៅត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥៨ កាលពីថ្ងៃទី៩ ខែកុម្ភៈ នេះ៕
អត្ថបទទាំក់ទង៖ https://www.khmerhome.com/article/117181
ដោយ៖ឌីណា