Register Already an agent ? Login

មន្រ្តីក្រសួងពាណិជ្ជកម្ម៖ គម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា ដែលមានរយៈពេល ៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង ១០លានដុល្លារ

ភ្នំពេញ៖ គម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) មានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានថវិកាគម្រោងសរុបប្រមាណ ,៣៥០,០០០អឺរ៉ូ (គិតជាដុល្លារ ១០,១០៧,៣៥០ដុល្លារ) ជាការថ្លែងឱ្យដឹងពី លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ការថ្លែងខាងលើ របស់ សុខ សុភ័ក្រ្ត នៅក្នុងក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា តំណាងឱ្យ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមមកពីអន្តរក្រសួង និងដៃគូរអភិវឌ្ឍន៍ដូចជាសហភាពអ៊ឺរ៉ុប ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និង GIZជាដើម។

រដ្ឋលេខាធិការ បញ្ជាក់ គម្រោងនេះមានគោលបំណងគាំទ្រការតភ្ជាប់ និងការធ្វើសមាហរណកម្មពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសអាស៊ានឱ្យកាន់តែធំទូលាយ និងប្រសើរឡើងតាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន AEC Blueprint ២០២៥។

នៅក្នុងកិច្ចប្រជុំខាងលើ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យក្រុមការងារអនុវត្តគម្រោង ជំរុញការងារគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះដែរ លោក ក៍បានផ្ដល់ជាអនុសាសន៍ ដែលជាផែនការការងាររបស់គម្រោង ត្រូវរក្សាទុកឱ្យរស់រវើក ដើម្បីអនុវត្តទៅលើសកម្មភាពអាទិភាពដែលអាចកើតឡើងភ្លាមៗ និងមិនបានត្រៀមទុកជាមុន ជាកិច្ចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រាជរដ្ឋាភិបាល និងដៃគូទាំងអស់។

បើតាមក្រសួងពាណិជ្ជកកម្មបានឱ្យដឹងថា គម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា មានសមាសភាគ ៣សំខាន់ៗគឺ៖ ទី១.សមាសភាគទី៖ ការពង្រឹងប្រព័ន្ធគយ កិច្ចសម្រួលពាណិជ្ជកម្ម និងបទដ្ឋានពាក់ព័ន្ធនានា ជាពិសេសអនុលោមទៅ តាមយុទ្ធសាស្រ្តកំណែទំរង់ និងទំនើបភាវូបនីយកម្មប្រព័ន្ធគយ (SCRM 2019-2023)។ ទី២.សមាសភាគទី៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងកែលម្អការអនុវត្តបទប្បញ្ញត្តិនានា ដើម្បីធ្វើឱ្យមាននូវតម្លាភាពអាចព្យាករណ៍បាន និងបរិយាកាសពាណិជ្ជកម្មប្រកួតប្រជែង។ និងទី៣.សមាសភាគទី៖ ការផ្សាភា្ជប់ជាមួយវិស័យឯកជនតាមរយៈការលើកកម្ពស់ និងជំរុញនូវការចូលរួមពីវិស័យឯកជន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម និងការត្រៀមលក្ខណៈ សម្រាប់តំបន់សេដ្ឋកិច្ចតែមួយរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។

នៅក្នុងកិច្ចប្រជុំបានពិភាក្សាអំពីផែនការការងារដែលបានអនុវត្ត ហើយចាប់ពីពេលចាប់ផ្ដើមមក និងការងារមួយចំនួនទៀតដែលនឹងត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២០។ នៅក្នុងនោះដែរ គណៈកម្មការបានសម្រេច និងអនុម័យបង្វែរថវិកាមួយចំនួន ដើម្បីធ្វើបច្ចុប្បន្នភាព និងពង្រីកប្រព័ន្ធរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម និងការនាំចេញនាំចូលទំនិញ ដោយវិស័យឯកជន។ ជាការបញ្ជាក់របស់ក្រសួងដដែល៕

ដោយ៖ឌីណា