ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងដែនដី ក្នុងវិស័យអនុវិស័យរដ្ឋបាលដីធ្លី លទ្ធផលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃទី២១ ខែកុម្ភៈ នេះ មន្រ្តីក្រោមឱវាទក្រសួងដែនដី បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់កម្មសិទ្ធិករបានចំនួន ១០១៨បណ្ណ។ បើតាមរបាយការណ៍របស់ក្រសួងដែនដីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
របាយការណ៍ខាងលើបានបន្តថា ចំនួនភូមិប្រកាសកំណត់តំបន់វិនិច្ឆ័យ ៧ភូមិ, វិនិច្ឆ័យសរុបបាន ២៣៤០ក្បាលដី, វាស់វែងសរុបបាន ២៤៨៣ក្បាលដី, បញ្ចូលទិន្នន័យសរុបបាន ២៤១២ក្បាលដី, គូរក្បាលដីសរុបបាន ២៣៣៩ក្បាលដី ក្នុងនោះដែរបានបិទផ្សាយជាសាធារណៈចំនួន ២៥ខេត្ត ២ភូមិ ១,៥២៤ក្បាលដី។ ជាមួយគ្នានេះ បានចុះហត្ថលេខាលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៧៦៥បណ្ណ។
បើតាមរបាយការណ៍ដដែលបន្ថែមថា ក្នុងខែកុម្ភៈបានចុះហត្ថលេខារួច ១០៧៦៩បណ្ណ ហើយចែកបណ្ណចំនួន ១៣៣៤៤បណ្ណ៕
ដោយ៖ឌីណា