ភ្នំពេញ៖ ជាមធ្យមរដ្ឋចំណាយថវិកាប្រមាណពី ១៥០លានដុល្លារ ដល់ទៅជិត ២០០លានដុល្លារ ដើម្បីជួសជុល និងថែទាំផ្លូវនៅកម្ពុជា។ ជាការឱ្យដឹងពី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បន្តថា ប្រសិនក្រុមហ៊ុនឡានដឹកទំនិញ កុំដឹកលើសទំនិញ ដោយគោរពច្បាប់ នោះអាចកាត់បន្ថយលុយជិត ២០០លាន ដុល្លារនេះបាន ដោយបង្វែរលុយដែលសល់នោះទៅ សាងសង់សាលារៀន មន្ទីរពេទ្យ ។ល។ ប្រសើរជាងជាង។ ជាមួយគ្នា លោក សូមឱ្យមានការចូលរួមថែរក្សាផ្លូវ ដែលកំពុងតែប្រើប្រាស់ទាំងអស់គ្នា និងការពារផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានស្ដី ពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹក ថ្ងៃ ទី២១ កុម្ភៈនេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក រដ្ឋមន្រ្តីដឹកជញ្ជូន បានឱ្យដឹងទៀតថា សម្រាប់ផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងស្ថិតក្នុងការសិក្សានៅឡើយ ហើយក៏មិនទាន់ដឹងថាចេញពីណាទៅណាដែរ។ ជាការបន្ថែម របស់លោក ស៊ុន ចាន់ថុន ដែលបានឆ្លើយសំណួរ ចំពោះការចោទសួររបស់អ្នកសារព័ត៌មាន។
លោក ក៏បានឆ្លើយសំណួរបន្តទៀតថា ផ្លូវទាំងអស់ដែលធ្វើហើយមានចំនួន២៧ខ្សែ ស្ពាន៨កន្លែង ចំណាយថិវកា ប្រមាណ ២,៧៤២ពាន់លាន ជាហិរញ្ញប្បទានពីចិន។ លោក បញ្ជាក់ទៀតថា ក្រៅពីហិរញ្ញប្បទានពីចិន កម្ពុជាទទួលយក ទាំងអស់ដោយគ្មានរើសអើងទេ ប៉ុន្តែប្រសិនជាការឱ្យខ្ចីនេះបែរជាយឺត រដ្ឋាភិបាលនឹងពិចារណាតើគួរយកឬអត់ ពីព្រោះរដ្ឋាភិបាលយកមកនេះ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិរីចម្រើនបានលឿន ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធពេញ ផ្ទៃប្រទេស។
លោក រដ្ឋមន្រ្តីឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២០ ក្នុងគម្រោងរបស់ចិន បានបើកការដ្ឋានធ្វើផ្លូវជាតិលេខ១០ ក្នុងថវិកា ចំណាយ ១៨៧លានដុល្លារ។ ហើយក៏មានផ្លូវជាតិ៧១C , ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ ៣៣ នឹងបើកការដ្ឋាននៅ ពេលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចចុះហត្ថលេខាទទួលប្រាក់កំខ្ចីពីចិនហើយ, ផ្លូវជាតិលេខ ៣១ និងស្ពាននៅខេត្តក្រចេះ។
ជាមួយគ្នានេះដែរ ចំពោះសម្ដេច ហ៊ុន សែន ដែលបានស្នើទៅរដ្ឋភិបាលកូរ៉េខាងត្បូងសាងសង់ស្ពាន មិត្តភាពកម្ពុជា-កូរ៉េ កំពុងស្ថិតនៅការពិភាក្សានៅឡើយ។ តាមការឱ្យដឹងបន្ថែមទៀតពី រដ្ឋាមន្រ្តីដឹកជញ្ជូន លោក ស៊ុន ចាន់ថុន ថា ក្នុងការពិភាក្សាគ្នា ភាគីកូរ៉េបានលើកឡើងថា បើកូរ៉េធ្វើស្ពាននៅភ្នំពេញនឹងធ្វើឱ្យស្អាតជាង ស្ពានមិត្តភាពកម្ពុជា-ចិន ក៏ដូចជា កម្ពុជា-ជប៉ុន ដូច្នេះបើគិតទៅថិវកាអាចដល់ ១០០លានដុល្លារ គឺធ្វើឱ្យដូចស្ពាននៅអ្នកលឿងដូច្នេះដែរ។ ប៉ុន្តែក្រសួងដឹកជញ្ជូនបានសិក្សាចប់ហើយមានពីរគម្រោង ដោយក្នុងនេះ សុំឱ្យកូរ៉េជួយមួយគ្មានសំណង ខណៈនេះ ភាគីទាំង២កំពុងតែពិភាក្សាគ្នាថា តើពាក់កណ្ដាលជាជំនួយ ឫពាក់កណ្ដាលឱ្យខ្ចីសម្រាប់ សាងសង់ស្ពាន ដែលរដ្ឋាភិ បាលកម្ពុជាបានស្នើឡើង៕
ដោយ៖ឌីណា