ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២០ ចំណូលអាករគ្រប់ប្រភេទ ដែលអគ្គនាយកពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) ចំនួន ៩៥៦,៧៦ប៊ីលានរៀល (ប្រមាណ ២៣៩,១៩លានដុល្លារ) ស្មើនឹង ៨,២៩ភាគរយនៃផែនការប្រចាំឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំ បូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២០ ព្រមទាំងលើកទិសដៅ សម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋាពន្ធដារ។
អគ្គនាយកដ្ឋាពន្ធដារ បានឱ្យដឹងបន្តថា ប្រៀបធៀបនឹងចំណូលពន្ធ-អាការ ប្រចាំខែមករា ឆ្នាំ២០១៩ ឃើញថា ឆ្នាំ២០២០ បានកើនឡើងចំនួន ១២២,៩០ប៊ីលានរៀល (ប្រមាណ ៣០,៧៣លានដុល្លារ) ស្មើនឹង ១៤,៧៤ភាគរយ។
បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០១៩ ចំណូលកត់ត្រាតាមប្រភេទអ្នកជាប់ពន្ធក្នុងខែមករា ឆ្នាំ២០២០ បានកើនឡើង គួរឱ្យកត់សម្គាល់ផងដែរ ក្នុ្នងនោះអ្នកជាប់ពន្ធធំកើនឡើង ១២,៩៨ភាគរយ អ្នកជាប់ពន្ធមធ្យមកើនឡើង ៣៩,១២ភាគរយ និងជាពិសេស អ្នកជាប់ពន្ធតូចកើនឡើង ៦០៧,៩៧ភាគរយ។
សម្រាប់ឆ្នាំ២០២០ ដើម្បីធានានូវប្រសិទ្ធិភាពក្នុងការអនុវត្តប្រមូលចំណូលពន្ធឱ្យបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ ១១ ៥៤៣,៣១ប៊ីលានរៀល (ប្រមាណ ២ ៨៨៥,៨៣លានដុល្លារ)។ ជាការលើកផែនការឡើងរបស់ លោក គង់ វិបុល អគ្គនាយកដ្ឋាពន្ធដារ នៅក្នុងកិច្ចប្រជុំខាងលើ កាលពីថ្ងៃទី១៧ ខែកុម្ភៈ នេះ បានបន្តថា នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាបខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនផងដែរ៕
ដោយ៖ឌីណា