Register Already an agent ? Login

ទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា៖ អ្នកវិនិយោគិនអូស្រ្តាលីចង់វិនិយោគលើវិស័យ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម

ភ្នំពេញ៖ អ្នកវិនិយោគិនអូស្រ្តាលីចង់វិនិយោគលើវិស័យ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម (រួមមានទេសចរណ៍ ការបណ្តុះបណ្ដាល និងអប់រំក៏ត្រូវគិតគូផងដែរ)។ តាមការឱ្យដឹងពី លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រា្តលីថ្មីប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីជាមួយ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងជំនួបខាងលើ នៅទីស្តីការក្រសួងសេដ្ឋកិច្ច លោក Pablo Chiho Kang បានកើតសរសើរចំពោះការរីកចម្រើន និងការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់របស់កម្ពុជា នាពេកបច្ចុប្បន្ន ជាមួយការអភិវឌ្ឍ និងមានសុខសន្តិភាពពេញលេញ ដែលសមិទ្ធិផលាំងនេះ កើតចេញពីការខិតំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពិសេស ការដាក់ចេញនិងអនុវត្តនូវកិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យយ៉ាងសស្រាក់សស្រាំ របស់រាជរដ្ឋាភិបាលចាប់ពីតាំងពីដើមនីតិកាលទី៥ មក បានជួយឱ្យមូលដ្ឋាននៃសេដ្ឋកិច្ចជាតិមានលក្ខណៈរឹងមាំ និងមានសន្ទុះខ្លាំងក្លា។

ការកៀងគរចំណូលប្រកបដោយប្រសិទ្ធិភាព ហើយការចំណាយទៀតសោតមានតម្លាភាព និងសក្កិសិទ្ធិភាព ដែល កត្តាទាំងនេះបានធ្វើឱ្យកម្ពុជា សម្រេចបាននូវកំណើតសេដ្ឋកិច្ចខ្ពស់ ហើយរឹងមាំ និងផ្លាស់ប្តូរមុខាមាត់យ៉ាងលឿនបំផុតលើឆាកអន្តរជាតិ។ ជាការបន្តបស់ ទូតអូស្រ្តាប្រចាំកម្ពុជា លោក បន្ថែមថា ឈរលើហេតុផលពិតនៃការអភិវឌ្ឍទាំនេះ អូស្រ្តាលីនឹងបន្តជួយគាំទ្រ ក៏ដូចជាបង្ហាញការពិតពីកិច្ចអភិវឌ្ឍន៍នៅកម្ពុជាបន្តទៀត។ លោក បញ្ជាក់ថា​ «នឹងជំរុញឱ្យអ្នកវិនិយោអូស្រ្តាលីមកបណ្ដាក់វិនិយោគបន្ថែមទៀតបានកាន់តែច្រើននៅកម្ពុជា»។

នៅក្នុងជំនួបនេះដែរ លោកអូន ព័ន្ធមុនីរ័ត្ន បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី នូវគុណបំណាច មកលើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចាប់តាំងពីការជួយដល់ដំណើរការកសាងសន្តិភាព រហូតដលើការអភិវឌ្ឍលើគ្រប់វិស័យ ហើយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ឥតឈប់ឈរ ដែលបាននាំមកនូវសមិទ្ធិផកប្រកបដោយផ្លែផ្កាជាច្រើនអនេក៕

ដោយ៖ឌីណា