Register Already an agent ? Login

នៅឆ្នាំ២០១៩ ផលនេសាទរួមជាមួយនឹងផលិតកម្មសត្វ និងកសិផលសរុបទទួលបានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ

ភ្នំពេញ៖ នៅឆ្នាំ២០១៩កន្លងទៅ កម្ពុជា សម្រេចបាននាំអង្ករចេញជាផ្លូវការចំនួន ៦២០ ១០៦តោន ទៅកាន់ទីផ្សារចំនួន ៦១ប្រទេស ដែលទទួលបានប្រាក់ចំណូលចំនួនជិត១ពាន់លានដុល្លារអាមេរិក ចាក់បញ្ចូលទៅសេដ្ឋកិច្ចកម្ពុជា។ បើតាមរបាយការណ៍របស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តថា ទន្ទឹមនឹងកម្ពុជានាំចេញកសិផលសរុបចំនួន ៧៤មុខទៅកាន់ទីផ្សារពិភពលោក ដែលមានទំហំប្រមាណ ៣ពាន់លានដុល្លារ។

របាយការណ៍ដដែលរបស់ លោក វេង សាខុន ដែលមានចំណងជើងថា លទ្ធផលនៃការផលិតស្បៀងនៅកម្ពុជា ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៩ ផ្ដើមចេញពីការដាក់គោលនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន នាឆ្នាំ១៩៩៨ បានប្រែក្លាយកម្ពុជា ពីប្រទេសដែលខ្វះស្បៀងមក ជាប្រទេស ទទួលបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គមពេញលេញ និងមានសល់ស្បឿងសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោកជាក់ស្ដែង៖

នៅឆ្នាំ១៩៨០ ផលិតស្រូវបានត្រឹមតែ ១,៨លានតោន, ឆ្នាំ១៩៩៨ ផលិតស្រូវបាន ៣,៥លានតោន, ឆ្នាំ២០០០ កម្ពុជាផលិតស្រូវបានចំនួន ៤លានតោន ដែលចាត់ទុកថាជាឆ្នាំ កម្ពុជាចាប់ផ្ដើមនៅសល់ស្បៀង។ ឆ្នាំ២០១០ កម្ពុជាផលិតស្រូវបានចំនួន ៨,២៥លានតោន ជាឆ្នាំដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនៃការនាំចេញស្បៀងពីកម្ពុជា។

នៅឆ្នាំ២០១៩-២០២០ កម្ពុជានឹងសម្រេចផលិតស្រូវបាន ១០,៨៨លានតោន បើទោះបីកម្ពុជាបានប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរយ៉ាងណាក៏ដោយ (រាំងស្ងួត ទឹកជំនន់ និងការខ្វះទឹក)៕

ដោយ៖ឌីណា