ភ្នំពេញ៖ របាយការណ៍ក្រសួងកសិកម្មប្រចាំថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅ ១២ប្រទេសសរុប ៨១ ៥០០,៦២តោន ក្នុងនោះមានដូចជា ចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ម្ទេសស្រស់ ដូងប្រេង ជ័រកៅស៊ូ ផ្លែចែកស្រស់ ថ្នាំជក់ ដំណាំស្វាយ ផ្លែស្វាយស្រស់ និងអង្ករ។
របាយការណ៍ក្រសួងបានបន្តឱ្យដឹងថា ចំណិតដំឡូងមីចំនួន ៥៧ ៣៤០,០០តោន (ថៃ-វៀតណាម), ដំឡូងមីស្រស់ចំនួន ១២ ៥០០,០០តោន (ថៃ-វៀតណាម), ម្សៅដំឡូងមីចំនួន ១៩០,០០តោន (ឥណ្ឌា), គ្រាប់ស្វាយចន្ទីចំនួន ៦ ០០០,០០តោន (វៀតណាម), ម្ទេសស្រស់ចំនួន ១ ៣២០,០០តោន (ថៃ), ដូងប្រេងចំនួន ២ ១៥០,០០តោន(ម៉ាឡេស៊ី-ស្រីលង្កា-ឥណ្ឌា), ជ័រកៅស៊ូចំនួន ២០១,៦០តោន (ឥណ្ឌា), ផ្លែចែកស្រស់ចំនួន ៨២០,៨២តោន (ចិន-វៀតណាម), ថ្នាំជក់ចំនួន ១០០,០០តោន (វៀតណាម), ដំណាំស្វាយចំនួន ១២,០០តោន (ចិន), ផ្លែស្វាយស្រស់ចំនួន ១៦,២០តោន (ថៃ) និងអង្ករចំនួន ៨៥០,០០តោន (ចិន-បារាំង-ឆែក-ហុងកុង-ម៉ាយូតេ)៕
ដោយ៖ឌីណា