ភ្នំពេញ៖ វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងវិស័យស្រូវ-អង្ករសម្រាប់ឆ្នាំ២០១៩ ការនាំចេញអង្ករជាផ្លូវការមានចំនួនជាង ៦២០ ១០៦តោន ទៅកាន់ទីផ្សារចំនួន ៦១ប្រទេស។ តាមការលើកឡើងឱ្យដឹងពី លោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") កាលពីថ្ងៃទី១២ ខែ នេះ នៅទីស្ដីការក្រសួងកសិកម្ម។
លោក រដ្ឋមន្រ្តីបានបន្តថា ចំពោះប្រតិបត្តិករនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនមកទល់ពេលនេះមានការចូលរួមពីផ្នែកឯកជនចំនួន ២៦សហគ្រាសនាំចេញ ហើយថ្មីៗនេះសហគ្រាសចំនួន ១៨ទៀតត្រូវបានទទួលការអនុញ្ញាតនំាអង្ករចេញទៅកាន់ប្រទេសចិនផងដែរ សរុប ៤៤សហគ្រាស។
ក្រសួងបានបញ្ចេញប្រភេទពូជស្រូវថ្មីមួយទៀតឈ្មោះថា សែនក្រអូប០១ ដែលបានជ្រើសរើសតាមបច្ចេកទេសពីក្រុមប្រភេទពូជស្រូវសែនក្រអូប ហើយកំពុងមានទីផ្សារ។ ជាការបន្ដទៀតរបស់ លោក វេង សាខុន បន្ថែមថា បានបង្កើត ៧៤សហគមន៍កសិកម្មបន្ថែមទៀត ធ្វើឱ្យចំនួនសហគមន៍កសិកម្មសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១ ១៩០សហគមន៍។
កិច្ចប្រជុំខាងលើធ្វើជារៀងរាល់ឆ្នាំដើម្បីតាមដាន ពិភាក្សា ផ្លាស់ប្តូរយោបល់ ស្វែងរកចំណុចខ្លាំង និងខ្សោយ បញ្ហាប្រឈម ព្រមទាំងប្រមូលយកធាតុចូលសំខាន់ៗពីគ្រប់តួអង្គពាក់ព័ន្ធ រួចដាក់ចេញជាយន្តការដោះស្រាយនូវរាល់បញ្ហាដែលជាឧបសគ្គក្នុងដំណើរការអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន។ ជាការបន្តទៀតរបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ថា ពេលអនាគតធ្វើឱ្យបានទាន់ពេលវេលា សមស្រប មានប្រសិទ្ធភាព តម្លាភាព និងសមធម៌ ឈានឆ្ពោះទៅបង្កើនផលិតភាពផលិតកម្មស្រូវ-អង្ករ ប្រកបដោយគុណភាព ការប្រកួតប្រជែង និងកែច្នៃ ដើម្បីឈានទៅសម្រេចគោលនយោបាយនៃការនាំចេញមាសសរបស់រាជរដ្ឋាភិបាលឱ្យបាន ១លានតោន។
ដោយ៖ឌីណា