ភ្នំពេញ៖ កម្ពុជា នាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមាណ ២៣ ៥៣២,៦៧តោន ក្នុងនោះមាន ចំណិតដំឡូងមី ដំឡូងស្រស់ ម្ទេសស្រស់ ម្ទេសក្រៀម កាកស្រាបៀរ ដំណាប់ស្វាយ ផ្លែចេកស្រស់ និងបន្លែ។
របាយការណ៍ខាងលើបានបន្តឱ្យដឹងថា ការនាំផលិតផលទៅក្រៅប្រទេសមាន ដូចជា ចំណិតដំឡូងមី ១៨ ០២០តោន ដំឡូងស្រស់ ៣ ២៥០តោន ម្ទេសស្រស់ ១ ៣០៩,៥០តោន ម្ទេសក្រៀម ៣០០តោន ប្រទេសថៃ។
កាកស្រាបៀរ ៥១តោន ប្រទេស អាមេរិក-ជប៉ុន, ដំណាប់ស្វាយ ៤៥តោន ប្រទេសចិន, ផ្លែចេកស្រស់ ៥៥៣,៣៤តោន ប្រទេសចិន-វៀតណាម និងបន្លែ ៣,៨៣តោន ប្រទេសបារាំង។
សូមបញ្ជាក់ នៅថ្ងៃទី៥ ខែដដែល បាននាំផលិតផលកសិកម្មទៅក្រៅប្រទេសដូចជា ចំណិតដំឡូងមី ៥ ២៥០តោន (ថៃ), ដំឡូងស្រស់ ៦០០០តោន (ថៃ-វៀតណាម), គ្រាប់ស្វាយចន្ទី ១០០០តោន (វៀតណាម), ម្ទេសស្រស់ ១២០០តោន(ថៃ), ជ័រកៅស៊ូ ១០០,៨០តោន (ឥណ្ឌា), ដំណាប់ស្វាយ ២០តោន (ចិន), ផ្លែស្វាយស្រស់ ៧៤៥,៥៥តោន (ថៃ-រស្ស៊ី-បារាំង), ផ្លែចេកស្រស់ ១ ២៣៥,៨៣តោន (ចិន), ម្រេច ១,២០តោន (អាល្លឺម៉ង់), បន្លែ០,៤២តោន (ឆែក)៕
ដោយ៖ឌីណា