ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី ក្នុងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី លទ្ធផលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីក្រោមឱវាទក្រសួងបានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់កម្មសិទ្ធិករបានចំនួន ៩៦៥បណ្ណទូទាំងរាជធានី-ខេត្ត ២៥។ បើតាមរបាយការណ៍របស់ក្រសួងដែនដី។
របាយការណ៍ខាងលើបានបន្តឱ្យដឹងថា ចំនួនភូមិប្រកាសតំបន់វិនិច្ឆ័យ ៣ភូមិ ហើយវិនិច្ឆ័យសរុបបាន ២៥៨០ក្បាលដី វាស់វែងសរុបបាន ២៥៦៣ក្បាលដី បញ្ចូលទិន្នន័យសរុបបាន ២១២១ក្បាលដី គូរក្បាលដីសរុប ២១៩៥ក្បាលដី ប៉ុន្តែមិនទាន់បានបិទផ្សាយជាសាធារណៈនៅឡើយទេ។ ក្រសួងបានបន្ថែមថា បានចុះហត្ថលេខាលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៦៤៧បណ្ណ និងបានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុដល់កម្មសិទ្ធិករបានចំនួន ៩៦៥បណ្ណ។
បើតាមរបាយការដដែលបានបញ្ជាក់ថាបណ្ណក្នុងខែកុម្ភៈ បានចុះហត្ថលេខារួចចំនួន ៤៣៥៣បណ្ណ និងបានចែកចំនួន ៣៣៣៦បណ្ណ៕
ដោយ៖ឌីណា