Register Already an agent ? Login

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរព្រះរាជទានរាជទ្រព្យផ្ទាល់ចំនួន ១៥ម៉ឺនដុល្លារដល់ចិនករណី ផ្ទុះឡើងនៃវីរុសកូរ៉ូណា

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១៥ម៉ឺននដុល្លារ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនូវការផ្ទុះឡើង នៃវីរុសកូរ៉ូណា។

សូមបញ្ជាក់ថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីចំនួន ៥ម៉ឺននដុល្លារ និងព្រះវររាជមាតាជាតិខ្មែរចំនួន ១០ម៉ឺននដុល្លារ។  បើតាមទំព័រហ្វេសប៊ុកផ្លូវការ Royal du Cambodge

ដោយ៖ឌីណា