ភ្នំពេញ៖ កម្ពុជា នាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមាណ ១៥ ៥៦២,៨០តោន ក្នុងនោះមានដូចជា ចំណិតដំឡូងមី ដំឡូងស្រស់ គ្រាប់ស្វាយចន្ទី ម្ទេសស្រស់ ជ័រក្រៅស៊ូ ដំណាប់ស្វាយ ផ្លែស្វាយស្រស់ ម្រេច និងបន្លែជាដើម។ បើតាមរបាយការណ៍ប្រចាំរបស់ក្រសួងកសិកម្ម។
បាយការណ៍ខាងលើបានបន្តឱ្យដឹងថា ការនាំផលិតផលទៅក្រៅប្រទេសមាន ដូចជា៖ ចំណិតដំឡូងមី ៥ ២៥០តោន (ថៃ), ដំឡូងស្រស់ ៦០០០តោន (ថៃ-វៀតណាម), គ្រាប់ស្វាយចន្ទី ១០០០តោន (វៀតណាម), ម្ទេសស្រស់ ១២០០តោន(ថៃ), ជ័រកៅស៊ូ ១០០,៨០តោន (ឥណ្ឌា), ដំណាប់ស្វាយ ២០តោន (ចិន), ផ្លែស្វាយស្រស់ ៧៤៥,៥៥តោន (ថៃ-រស្ស៊ី-បារាំង), ផ្លែចេកស្រស់ ១ ២៣៥,៨៣តោន (ចិន), ម្រេច ១,២០តោន (អាល្លឺម៉ង់), បន្លែ០,៤២តោន (ឆែក)៕
ដោយ៖ឌីណា