ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងដែនដី ក្នុងកម្មវិធីអនុវស័យរដ្ឋបាលដីធ្លី លទ្ធផលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃទី៥ ខែកុម្ភៈ មន្រ្តីក្រោមឱវាទក្រសួដែនដី បានប្រគល់វីញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់កម្មសិទ្ធិករបានចំនួន ៧១៣បណ្ណទូទាំងប្រទេស។ បើតាមទិន្នន័យដែលក្រសួងដែនដីទទួលបានពីរាជធានី-ខេត្ត២៥។
តាមទិន្នខាងលើបានឱ្យដឹងថា ចំនួនភូមិប្រកាសកំណត់តំបន់វិនិច្ឆ័យ ៣ភូមិ វិនិច្ឆ័យសរុបបាន ២៧៣៩ក្បាដីល វាស់វែងសរុបបាន ២៦១៩ក្បាលដី បញ្ជូនទិន្នន័យសរុបបាន ២១៩៤ក្បាលដី គូរក្បាលដីសរុបបាន ២៤៦៩ក្បាលដី បិទផ្សាយជាសាធារណៈចំនួន ២៥ខេត្ត ២ភូមិ ១,២៥៦ក្បាលដី។
ក្រសួងបានបន្ថែមថា បានចុះហត្ថលេខាលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១៣១៦បណ្ណ និងបានប្រគល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុដល់កម្មសិទ្ធិចំនួន ៧១៣បណ្ណ។ នៅក្នុងខែកុម្ភៈ បណ្ណចំនួន ៣៧០៦ចុះហត្ថលេខារួចនិងបានចែក ២៣៧១បណ្ណ៕
ដោយ៖ឌីណា