Register Already an agent ? Login

របាយការណ៍ក្រសួងដែនដី៖ នៅឆ្នាំ២០១៩ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិជាង ១២០លានដុល្លារ

ភ្នំពេញ៖  នៅឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូលចូលថវិកាជាតិចំនួន ៤៩១,៦៦២,៣១៧,២៦៩លានរៀល (គិតជាដុល្លារអាមេរិកចំនួន ១២០,៩៤៨,៩៣១លាន) គិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ។ បើតាមរបាយណ៍បូកសរុបលទ្ធផល នៃការអនុវត្តការងារឆ្នាំ២០១៩របស់ក្រសួងដែនដី។

របាយការណ៍ខាងលើដដែល បានបន្តថា ការគិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យរួមមាន៖

១.ចំណូលរបស់រដ្ឋបាលកណ្ដាលចំនួន ៣០,៧៤៣,៣៨១,៤៧៤ (គិតជាដុល្លារ ៧,៥៦២,៨៧២លាន) មានដូចជា -សេវាសំណង់ទូទៅចំនួន ១៥,៥១១,១៣៤,៨៥៨រៀល (គិតជាដុល្លារ ៣,៨១៥,៧៤០០លាន) - សេវាសំណង់លើសន្ទស្សន៍ចំនួន ១៤,៩៥១,៧៨០,០០០រៀល (គិតជាដុល្លារ ៣,៦៧៨,១៣៨លាន) -ការជួលអចលនទ្រព្យចំនួន ២៨០,៤៦៦,៦១៦រៀល (គិតជាដុល្លារ ៦៧,៩៩៥លាន)។

២.ចំណូលរបស់មន្ទីរ ដ.ន.ស.ស រាជធានី-ខេត្ត ចំនួន ៩៨,១៦០,២៤៩,៣៩០រៀល (គិតជាដុល្លារ ២៤,១៤៧,៤២២លាន) ក្នុងនោះ -សេវាសុរិយោដីចំនួន ៥៩,០០០,៥៨៥,៦៧៧រៀល (គិតជាដុល្លារ ១៤,៥១៤,១៤៥លាន) ដែលមាន លក្ខណៈជាប្រព័ន្ធ ចំនួន ១៤,០៩៤,០៥៦,៣៨៥(គិតជាដុល្លារ ៣,៤៦៧,១៣៨លាន) និងដាច់ដោយដុំ ចំនួន ៤៤,៩០៦,៥២៩,២៩២រៀល (គិតជាដុល្លារ ១១,០៤៧,០០៧លាន) -សាវាសំណង់ទូទៅ ចំនួន ៣៩,១៥៩,៦៦៣,៧១៣ (គិតជាដុល្លារ​ ៩,៦៣៣,២៧៨លាន)។

៣.ពន្ធប្រថាប់ត្រា (អគ្គនាយកដ្ឋានពន្ធដារ) ចំនួន ៣៦២,៧៥៨,៤០៥រៀល (គិតជាដុល្លារ ៨៩,២៣៨,៦៣៧លាន)។

របាយការណ៍របស់ក្រសួងដដែលបានបន្តឱ្យដឹងថា ការងារលទ្ធកម្ម គម្រោងលទ្ធកម្មឆ្នាំ២០១៩ មានចំនួន ៣២គម្រោង -ក្នុងនោះបានអនុវត្តនិតិវិធីទូទាត់ចំនួន ២៩គម្រោង ស្មើងនឹង ៩០,៦២ភាគរយ, -បន្តអនុវត្តចំនួន ១គម្រោង ស្មើងនឹង ៣,១ភាគរយ, -គម្រោងដែលមិនអនុវត្ត មាន២គម្រោង ស្មើងនឹង ៦,២៥ភាគរយ។

ជាមួយគ្នានេះ ក្រសួងបានផ្ដល់សេវាធាធារណៈច្រកចេញចូលតែមួយដូចខាងក្រោម៖

-គម្រោងស្នើសុំសរុបចំនួន ២៦៨ ១៤៨គម្រោង ក្នុងនោះថ្នាក់កណ្ដាលមាន ១ ៥៩៧គម្រោង និងថ្នាក់រាជធានី-ខេត្ត ២៦៦ ៥៥១គម្រោង។

-គម្រោងដែលបានអនុញ្ញាតរួចមានចំនួន ២៩៦ ៨២១គម្រោង ក្នុងនោះថ្នាក់កណ្ដាលមាន ៥២៩គម្រោង និងថ្នាក់រាជធានី-ខេត្ត ២៩៥ ២៩២គម្រោង។

-ចំណូល បានមកពីផ្ដល់សេវាការិយាល័យច្រកចេញចូលតេមួយ ដែលមានចំនួនសរុប ១២២,៨២៦,៥៩៩,៣០១រៀល (គិតជាដុល្លារ ៣០,២១៥,៣៤៣.៤៣លាន) ក្នុងនោះសេវាថ្នាក់កណ្ដាលចំនួន ៣០,៤៦២,៩១៤,៨៥៨រៀល (គិតជាដុល្លារ ៧,៤៩៧,៨៧៨លាន) និងថ្នាក់រាជធានី-ខេត្តចំនួន ៩២,៣៦៣,៦៨៤,៤៤៣រៀល (គិតជាដុល្លារ ២២,៧៨៨,៦១៧លាន)៕

ដោយ៖ឌីណា