Register Already an agent ? Login

ក្រោយពីបាក់រំលំអគារនៅកែប មនុស្ស ៥៩នាក់ស្លាប់និងរបួស ក្រសួងដែនដី ចេញសេចក្តីណែនាំ ពីការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីណែនាំ ពង្រឹងការអនុវត្តច្បាប់ ស្តីពី «សំណង់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន» ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងវិស័យសំណង់ អគ្គនាយកដ្ឋានសំណង់ អគ្គនាយកដ្ឋានរៀបចំដែនដី មន្ទីររៀបចំដែនដី គ្រប់រាជធានី-ខេត្ត។ បើតាមសេចក្ដីណែនាំ របស់ក្រសួងដែនដី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

គូសបញ្ជាក់ថា ការណែនាំខាងលើ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់រលំអគារនៅខេត្តកែប បណ្តាលឱ្យមនុស្ស ៥៩នាក់ស្លាប់និងរបួស ក្នុងចំណោមនេះ ស្លាប់ចំនួន៣៦នាក់ (ស្រី១៤នាក់) និងរងរបួស២៣នាក់ (ស្រី៨នាក់)។ ដូចគ្នានេះ កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ មានករណីបាក់រលំអគារ នៅព្រះសីហនុ ឱ្យកម្មករស្លាប់ ២៨នាក់ និងរបួស ៤០នាក់៕

ដោយ៖ឌីណា