Register Already an agent ? Login

រដ្ឋាភិបាលកម្ពុជា រំពឹងថាកំណើតសេដ្ឋកិច្ចនៅឆ្នាំ២០២០សម្រេចបានក្នុងរង្វង់ ៧ភាគរយ ជាមួយនឹងកម្រិតអតិផរណាប្រមាណ ២,៣ភាគរយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារជាតិ នៃកម្ពុជា បានរំពឹងថាកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ អាចសម្រេចបានក្នុងរង្វង់ ៧ភាគរយ ជាមួយនឹងកម្រិតអតិផរណាប្រមាណ ២,៣ភាគរយ។ ការរំពឹងទុកនេះ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពីភពលោក ដែលនឹងរួមចំណែកផ្ដល់ភាពអំណោយផលដល់ការនាំចេញវិនិយោគបរទេស និងវិស័យទេសចរណ៍កម្ពុជា ស្រមពេលដែលសេដ្ឋកិច្ចទទួលបានលទ្ធផលជាលំដាប់ពីការធ្វើពិពិធកម្មមូលដ្ឋាន និងការកែតម្រង់ស៊ីជម្រៅសម្រាប់គាំទ្រការរីកចម្រើននៃសេដ្ឋកិច្ចប្រកបដោយចីរភាព។

ការនាំចេញរំពឹងថា នឹងបន្តមានកំណើតក្នុងអត្រាខ្ពស់ ពិសេសការនាំចេញាសម្រាប់ធ្វើដំណើរ ទំនិញកម្មន្តសាលផ្សេងៗ ទោះបីជាកំណើនការនាំចេញសម្លៀកបំពាក់អាចថមថយល្បឿនក៏ដោយ។ បើតាមរបាយការណ៍របស់ ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា «ទោះបីជាសហភាពអឺរ៉ុបនឹងអាចសម្រេចដក EBA ពីកម្ពុជា នៅខែកុម្ភៈឆ្នាំ២០២០ ក៏ដោយ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា នៅតែរំពឹងថាបន្តមានកំណើន ដោយសារយន្តការដក EBA ពេញលេញនឹងត្រូវអនុវត្តនៅ ៦ខែ ក្រោយពីការសម្រេច។ ជាមួយគ្នា កម្ពុជាអាចនាំចេញទៅសហភាពអឺរ៉ុបបាន ទោះបី EBA ត្រូវបានដកក៏ដោយចុះ។ ការបាត់បង់ EBAគ្រាន់តែអាចបង្កើនថ្លៃទំនិញនាំចេញរបស់កម្ពុជាទៅ សហភាពអឺរ៉ុប ដោយសារការដាក់ពន្ធក្នុងរង្វង់ ០,១ភាគរយ ទៅ ១២,៥ភាគរយទៅតាមប្រភេទទំនិញ។

«ប៉ុន្តែប្រសិន បើតម្រូវការរបស់របស់សហភាពអឺរ៉ុបមកលើកម្ពុជានៅតែមាន នោះការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ក៏នៅតែមានកំណើតផងដែរ។ ពិសេសក្រោយពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ដោយសារទំនិញកម្ពុជានាំទៅអង់គ្លេសមានចំនួន ២០ភាគរយនៃការនាំចេញទៅសហភាពអឺរ៉ុប។» ជាការបញ្ជាក់បន្តរបស់ធនាគារជាតិ នៃកម្ពុជា បន្តថា កំណើតប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាមិនទាន់មានផលប៉ះពាល់ទៅលើការប្រគួតប្រជែងរបស់កម្ពុជានោះទេ ដោយសារបង្កើនលក្ខណៈសន្សឹមៗស្របពេលពេលផលិតផលភាព ក៏បានកើនឡើងផងដែរ។ ជាមួយគ្នាដែរ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយថ្លៃដើមផលិត, អភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម, និងសម្រួលការធ្វើពាណិជ្ជកម្ម ព្រមទាំងបានអនុវត្តការកំណែទម្រង់ចាំបាច់នានា សំដៅបង្កើតបរិយាកាសកាន់តែអំណោយផល ដល់ការវិនិយោគ ជំរុញផលិតផលក្នុងស្រុក និងលើកកម្ពស់ការធ្វើពិពិធកម្មផលិតផលនិងទីផ្សារនាំចេញ។

កំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់បរទេស ដែលរំពឹងថាបន្តកំណើនរឹងមាំ ជាមួយនឹងការបង្កើតការវិនិយោគនៃប្រទេសក្នុងតំបន់ ដែលអំណោយផលដោយសក្ដានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការបង្វែរទិសដៅវិនិយោគមកតំបន់អាស៊ីរួមមានកម្ពុជាផងដែរ។ ជាការបន្តរបាយការណ៍ដដែល បន្ថែមថា វិស័យសំណង់និងអចលនទ្រព្យបន្តកើនឡើង ដែលឆ្លុះបញ្ចាំងដោយនិន្នាការកើនឡើង នៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត។ ទន្ទឹមនេះ តម្រូវការនិងការវិនិយោគក្នុងស្រុកបន្តកើនឡើងរឹងមាំ ដែលរួមចំណែកជំរុញដោយកំណើនចំណូលរបស់ប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយវិត្ថារកម្មថវិកា និងកំណើនឥណទាននៃវិស័យធនាគារនិងហិរញ្ញវត្ថុ។

ថ្មីៗនេះ គម្រោងសាងសង់នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក៏បានអនុម័ត ហើយកំពុងអនុវត្ត ដែលបង្ហាញពីទស្សនទានវិជ្ជមានលើការប្រើប្រាស់របស់ប្រជាជនក​ម្ពុជា ជាពិសេសប្រជាជនមានចំណូលមធ្យម ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។  បើតាមធនាគារជាតិនៃកម្ពុជាដដែល និងបានឱ្យដឹងថា នៅឆ្នាំ២០២០ មូលនិធិអរូបិយវត្ថុអន្តរជាតិបានព្យករថា កំណើនសេដ្ឋកិច្ចពិភពលោក អាចកើនឡើងវិញ ដោយសារភាពតានតឹងពាណិជ្ជកម្មពិភពលោកអាចធូរស្រាល បន្ទាប់ពីការចរចារវាងអាមេរិក និងចិន បានចាប់ផ្ដើមបង្ហាញវិជ្ជមាន ហើយបញ្ហា Brexit អាចលេចឡើងនូវដំណោះស្រាយនាពេលខាងមុខ។

ធនាគារជាតិនៃកម្ពុជាបានរម្លឹកថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩ បានរីកចម្រើនក្នុងអត្រា ៧,១ភាគរយ ដែលគាំទ្រដោយ កំណើននៃការនាំចេញ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ, កំណើនក្នុងវិស័យសំណង់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃការនាំចូលសម្ភារនិងបរិក្ខារសំណង់, កំណើនក្នុងវិស័យទេសចរណ៍ ជាពិសេសមកកាន់តំបន់ឆ្នេរ និងក្នុងគោលបំណងធុរកិច្ច។

«ទន្ទឹមនេះ សេដ្ឋកិច្ចកម្ពុជាបន្តទាក់ទាញការវិនិយោគផ្ទាល់បរទេស ជាពិសេស វិស័យហិរញ្ញវត្ថុ កម្មន្តសាល សំណង់និងអចលនទ្រព្យ និងវិស័យពាក់ព័ន្ធនឹងការស្នាក់នៅ»។ ជាការបញ្ជាក់ក្នុ្ងរបាយការណ៍ធនាគារជាតិ នៃកម្ពុជាដដែល។

យោងតាមរបាយការណ៍នៃក្រសួងដែនដី នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះកំណើនយ៉ាងខ្លាំង ជាមួយនឹងគម្រោងសាងសង់មានចំនួន ៤ ៤៤៦ គម្រោង មានកំណើន ៥៥ភាគ ធៀបនឹងឆ្នាំ២០១៨ ខណៈទុនវិនិយោគលើវិស័យសំណង់ មានចំនួនប្រមាណ ៩,៣ ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ៧៨ ភាគរយ។

ក្រសួងដែនដីបានបន្តថា នៅក្នុងឆ្នាំដដែល ការនាំចូលសម្ភារសំណង់មានតម្លៃប៉ាន់ស្មាន ១ ៥០០ លានដុល្លារ ក្នុងនោះការនាំចូលបរិក្ខារសំណង់ផ្សេងៗ មានតតម្លៃជាង ៩០០លានដុល្លារ ការនាំចូលស៊ីម៉ង់តិ៍មានតម្លៃជាង ១០០លានដុល្លារ និងការនាំចូលដែកមានតម្លៃ ៥០០លានដុល្លារ៕

ដោយ៖ឌីណា