ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំទៅ ម្ចាស់ក្រុមហ៊ុនកាស៊ីណូទាំង ត្រូវបញ្ឈប់ការប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីមអេឡិចត្រូនិក តាមរយៈអ៊ិនធឺណិតអនឡាញ ក្នុងនិងក្រៅប្រទេស នៅកម្ពុជា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ជាកហិត។ ករណីមិនអនុវត្តការណែនាំនេះ គណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោតឡូតូ ភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាមិនខាន។ បើយោងតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចថ្ងៃទី២៦ ខែធ្នូ នេះ។
បញ្ឈប់ការបន្តសុពលភាព និងផ្ដល់អាជ្ញាបណ្ណអាជីវកម្មល្បែលភ្នាល់អនឡាញ ចាប់ពិថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។ បើយោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញវិធានការ ២ខាងលើ បានបន្តថា សារាចរខាងលើរបស់រាជរដ្ឋាភិបាល គឺ «ស្ដីពីការពង្រឹងការក្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអនឡាញតាមរយៈអ៊ិនធឺណិតក្នុង និងក្រៅប្រទេស និងគ្រប់រូបភាពនៅកម្ពុជា»។
សារាចររបស់រាជរដ្ឋាភិបាលដដែលបានឡើងថា កន្លងមករាជរដ្ឋាភិបាលសង្កេតឃើញ សក ម្មភាពល្បែងភ្នាល់ម៉ាស៊ីនអនឡាញតាមរយៈអ៊ិនធឺណិត ក្នុងនិងក្រៅប្រទេសមួយចំនួនបានការអនុញ្ញាត ប៉ុន្តែមួយចំនួនទៀតបានលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមភាពប្រភេទនេះ ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់សង្គម ក៏ដូចជាជនរងគ្រោះជាច្រើនទៀត។
ជារួមសារាចរខាងលើបាន បញ្ជាទៅមន្រ្តីនគរបាលយិត្តិធម៌ គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវតែបង្កា្របករណីដែលបានលើកឡើង។ ជាមួយគ្នានេះដែរ ក្រសួងសេដ្ឋកិច្ច មិនត្រូវផ្ដល់អាជ្ញាបណ្ណ ឬបន្តសុតពលភាពអនុញ្ញាឱ្យប្រកបអាជីវកម្មប្រភេទនេះបន្តទៅទៀតឡើយ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលបញ្ឈប់គោលការណ៍ មិនអនុញ្ញាតឱ្យប្រកបអាជីវកម្មល្បែងភ្នាល់ដូចដែលបានរៀបរាប់ខាងលើទៀតទេ។ «ក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់»។ ជាការសង្កត់ធ្ងន់ក្នុងសារាចរណែដដែល៕