ស្ទឹងត្រែង៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រួសក្រហម ២ខ្សែ៖ ខែ្សទី១ ប្រវែង ១៦៣ម៉ែត្រ ទទឹង ៩ម៉ែត្រ និងខ្សែទី២ ប្រវែង ១៨.៤៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ពានដែកបាឡេ ៣កន្លែង លូកាត់ទទឹងផ្លូវ មានលូទ្រីប ២កន្លែង លូភ្លោះ ៤កន្លែង លូប្រអប់ភ្លោះ ៧កន្លែង និងលូទោល ១៩កន្លែង ស្ថិតក្នុងឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែ។
កំណាត់ផ្លូវទាំងពីរខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចគល់ស្ពានឆ្លងទន្លេមេគង្គ(មិត្តភាពកម្ពុជា-ចិន) តាមបណ្តោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ព្រំប្រទល់ស្រុកសៀមបូក។ បើតាមរដ្ឋបាលខេត្តស្ទឹងត្រែង។
សមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លាទាំងនេះ បានផ្សារភ្ជាប់ទីប្រជុំជន និងជនបទដាច់ស្រយាលឱ្យខិតជិតគ្នា កាត់បន្ថយនូវការចំណាយ និងពេលវេលាធ្វើដំណើរ ងាយស្រួលទំនាក់ទំនងទៅមកទទួលសេវាសាធារណៈនានា។ ជាការថ្លែង របស់អភិបាលខេត្តស្ទឹងត្រែង៕