Register Already an agent ? Login

CDC បានសម្រេចឱ្យក្រុមហ៊ុន ១០ វិនិយោគបោះទុន ជិត១០០លានដុល្លារ លើវិស័យកាត់ដេរ និងអគ្គិសនី

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនចំនួន ១០ វិនិយោគលើវិស័យកាត់ដេរ, អគ្គិសនី, នំកញ្ចប់ និងឥដ្ឋគ្រប់ប្រភេទ ដែលមានទឹកប្រាក់សរុបប្រមាណ ៩២,៤លានលានដុល្លារអាមេរិក ព្រមទាំងបានបង្កើតការងារចំនួន ៧,៦០៥កន្លែង។ បើតាមទំព័រហ្វេសប៊ុក CDC ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ នេះ។

រុមហ៊ុន​ទាំង១០ ដែល​ទទួលបាន​សិទ្ធ​អនុញ្ញាត ពី CDC មានដូចជា ទី១.ក្រុមហ៊ុន FUJIAN MEILIDA SHOES DEVELOPMENT CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ២៧៨៧ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៨,៤លានដុល្លារអាមេរិក។ ទី២.ក្រុមហ៊ុន SHENG RONG ZHI YI (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មចុងយ៉ា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក។

ទី៣.ក្រុមហ៊ុន CENTURY CREATION LIGHTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ ផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុងគងពិសី ខេត្តកំពង់ស្ពឹ មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក។ ទី៤.ក្រុមហ៊ុន NINGBO DONGXING (CAMBODIA) ELECTRIC CO., LTD” គម្រោងបង្កើតរោងចក្រ ផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក។

ទី៥.ក្រុមហ៊ុន KAMYUM FOOD (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតនំកញ្ចប់ និងស្ករគ្រាប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក។ ទី៦.ក្រុមហ៊ុន JIN THAI FONG (CAMBODIA) NEW BUILDING MATERIALS CO., LTD” គម្រោងបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦A ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ លានដុល្លារអាមេរិក។

ទី៧.ក្រុមហ៊ុន ET SOLAR TECHNOLOGY (CAMBODIA) CO., LTD”គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក។ ទី៨.ក្រុមហ៊ុន JINTEK PHOTOVOLTAIC TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៥លានដុល្លារអាមេរិក។

ទី៩.ក្រុមហ៊ុន ​ CHIP MONG RETAIL CO., LTD គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤១,៥លានដុល្លារអាមេរិក។ ទី១០.ក្រុមហ៊ុន OUTDOOR GEAR (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាមេរិក៕

ដោយ៖ឌីណា