ភ្នំពេញ៖ កម្ពុជាឈរលំដាប់ទី១ នៅក្នុងតំបន់អាស៊ីដែលបានចុះបញ្ជីដីសហគមន៍ជនជាតិភាគតិច សំដៅរក្សាការពារវប្បធម៌ ប្រពៃណី និងតំនៀមទម្លាប់លួររបស់ជនជាតិ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី ដែលអង្អសន្និបាតបានឯកភាពលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៩ នៃក្រសួងដែនដី និងទិសដៅកាងារសម្រាប់ឆ្នាំ២០២០។
របាយការណ៍ខាងលើបានឱ្យដឹងថា ក្រសួងបន្តចុះញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន ១០សហគមន៍ក្នុង១ឆ្នាំ ដែលមកដល់បច្ចុប្បន្ន សម្រេចបានចំនួន ៣០សហគមន៍ហើយ ស្មើនឹង ៨១៩បណ្ណ មានទំហំ ២៨ ៥២២,៥២ហិកតា សម្រាប់ ៣០,០៣៣គ្រួសារ។
ទិសដៅកាងារសម្រាប់ឆ្នាំ២០២០ នៃក្រសួងដែនដីបានបន្តថា បន្តអនុវត្តផែនការចុះបញ្ជីដីឱ្យបាន ៩៤ភាគ ឆ្នាំ២០២០ និងឈានទៅសម្រេច ១០០ភាគរយ នៅឆ្នាំ២០២១ នៃក្បាលដីប៉ាន់ស្មានសរុបចំនួន ៧លានក្បាលដី ដែលបច្ចុប្បន្នសម្រេចបាន ៨០,២២ភាគរយ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទ និងភាពសុខដុមនៃសង្គម។
ក្នុងការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំពោះបណ្ណកម្មសិទ្ធិដែលលទ្ធកម្មកម្មសិទ្ធិបានពីអំណោយ ឪពុក ម្ដាយ ជូដូន ជីតា កូនបង្កើត បងប្អូនបង្កើត ដែលបានកកស្ទះប្រមាណ ៥៥ ០០០បណ្ណ ដោយរងចាំការប្រថាំត្រាពន្ទសូន្យពីអង្គភាពពន្ធដារ ស្នើប្រធានរៀបចំដែនដីរាជធានី-ខេត្ត ផ្ដល់របាយការណ៍មកក្រសួង ដើម្បីបូកសរុបសុំគោលការណ៍ ពីសម្ដេច នាយករដ្ឋមន្រ្តី និងចម្លងឱ្យក្រសួងសេដ្ឋកិច្ច ចេញបណ្ណនេះឱ្យអស់មុនដំណាច ខែមករា ឆ្នាំ២០២០។ បើតាមទិសដៅកាងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងដដែល។
ក្រសួងដែនដីបន្ថថា ពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់តាមគ្រប់យន្តការ រួមមាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី គណៈកម្មការសុរិយោដី ក្រុមដោះស្រាយវិវាទចល័ត និងយន្តការដែក្រសួងបង្កើតបន្ថែម ដើម្បីភាពសុខដុមរមនាក្នុងសង្គម។ «គិតដល់បច្ចុប្បន្ន ទទួលពាក្យបណ្ដឹងសរុបចំនួន ១២,៥៧៣ករណី ដោះស្រាយរួច ១០,១០៦ករណី និងកំពុងដោះស្រាយ ២,៤៦៧ករណី»។ ការបញ្ជាក់របស់ក្រសួងក្នុងទិសដៅការងារដដែ។
ទិសដៅកាងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងដែនដីបន្ថែមទៀតថា បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកឱ្យប្រជាពលរដ្ឋដែលខ្វះដីចំនួន ៥០០គ្រួសារក្នុង១ឆ្នាំ និងបន្តអនុវត្តចែកដី និង/ឬផ្ទះឱ្យកងកម្លាំងកំពុងឈរជើងនៅតាមព្រំដែនចំនួន ៥០០ខ្នងក្នុង១ឆ្នាំ មកដល់បច្ចុប្បន្ន បានចែកដីឱ្យអតីតកងកម្លាំងប្រដាំអាវុធ និងគ្រួសារ គ្រួសារយោរធិន និងនគរបាលនៅតាមបណ្ដយព្រំដែន ព្រមទាំងប្រជាពលរដ្ឋស៊ីវិលទូទៅចំនួន ១,៣៤៤,៨៨៩ហិកតា ៤៨០,៨៦២គ្រួសារ និងផ្ទះ ៧,២៣៦ខ្នង។
ជាមួយគ្នានេះ បន្តលើកទឹកចិត្ត និងគាំទ្រដល់គម្រោងសាងសង់លំនៅឋានសមរម្យ សំដៅលើកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានលំនៅឋានចំនួន ៨,៣៣១ខ្នង និង ៧,២៥៦ចំណែកឯកជន។ បើតាមទិសដៅកាងារសម្រាប់ឆ្នាំ២០២០ដដែល បានន្ថែមទៀតថា បន្តពង្រឹងការប្រចំណូលថវិកាជាតិ ដែលនៅឆ្នាំ២០១៩ នេះប្រមូលចំណូលបានជិត ១១៤លានដុល្លារ កើនឡើង ១៧លានដុល្លារ ស្នើនឹង១៧,៥០ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨។
សម្រាប់វិស័យសំណង់ នៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ ទុនវិនិយោគនៅឆ្នាំ២០១៩ មានទឹកប្រាក់ ៩,៣៥៣លានដុល្លារ កើនឡើងប្រមាណ ៧៩ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨។ គិតមកដល់បច្ចុប្បន្ន មានអាគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១,៦២៤អគារ បុរីលំនៅឋានចំនួន ២៩៨ទីតាំង សណ្ឋាគារចំនួន ៩៥៧។ បើតាមក្រសួងដែនដី បានសង្កត់ធ្ងន់ថា ជាមួយនឹងការរីកចម្រើននេះ ត្រូវការចាំបាច់ពង្រឹងបន្ថែមលើការគ្រប់គ្រង ដោយចាត់វិធានការតឹងរឹងស្របតាមវិធានការនៃច្បាប់ ស្ដីពីសំណង់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការសាងសង់រំលោភលើដីសាធារណរបស់រដ្ឋការសាងសង់គ្មានលិខិអនុញ្ញាត និងការសាងសង់លិខិអនុញ្ញាតសំដៅធានាបាននូវគុណភាព សោភណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានល្អ៕
ដោយ៖ឌីណា