Register Already an agent ? Login

កម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ប្រមាណ ៤១ភាគរយ នៃផ្ទៃប្រទេស ស្មើនឹងប្រមាណ ៧,២លានហិកតា បន្ទាប់ពីប្រទេសប៊ូតាន

កំពង់ស្ពឺ៖ មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។ រហូតមកទល់នឹងឆ្នាំ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។ ការថ្លែងរបស់ លោកសាយ សំអាល់ នាឱកាសធ្វើបាឋកថាជូននិស្សិតនាយទាហានសកម្ម(ត្មាតពង)កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងបរិស្ថានសម្រេចបានក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងការពារធនធានធម្មជាតិ ការអភិរក្ស និងការរស់នៅដោយចីរភាព។ ជាការថ្លែងបន្តរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ថា ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ និងក៏ដូចជាឆ្លើយតបហ្នឹងតម្រូវការនៃទំនាក់ទំនងអន្តរជាតិ ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ស៊ីជម្រៅស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានធ្វើទំនើបកម្មស្ថាប័ន និងកសាងជារដ្ឋបាលទំនើបមួយ។

ភាពជោគជ័យរបស់ក្រសួងក្នុងការធ្វើកំណែទម្រង់ ដោយសារតែកត្តាសុខសន្តិភាព និងការអភិវឌ្ឍ និងការខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ កម្លាំងចិត្តនិងប្រាជ្ញារបស់ថ្នាក់ដឹកនាំ​មន្ត្រីរាជការនៃក្រសួងបរិស្ថាន និងក្រោមការគាំទ្រនិងផ្តល់មតិដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ ជាការសង្កត់ធ្ងន់ របស់រដ្ឋមន្រ្តីវ័យក្មេង លោក សាយ សំអាល់។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាបលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។

លោក បានន្ថែមទៀតថា ក្នុងនោះដែរដោយបានបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ៕

ដោយ៖ឌីណា