Register Already an agent ? Login

រដ្ឋបាលខេត្តកណ្ដាល មាន២៩៥គម្រោង កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ ដែលមានទឹកប្រាក់ប្រមាណ ១៣៣លានដុល្លារ

កណ្ដាល៖ ​រដ្ឋបាលខេត្តកណ្ដាល មានគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ មានចំនួន ២៩៥គម្រោង ត្រូវការថវិកាចំនួន ៥៣១,៣៧៧ លានរៀល ស្មើនឹង ៣២,៨៤៤,២៥០ដុល្លារអាមេរិក។

គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងមានចំនួន ៣៥គម្រោង តម្រូវការថវិកាចំនួន ៤៦៤៣លាន រៀល ស្មើនឹង ១,១៦០,៧៥០ដុល្លារ គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកមានចំនួន ២៧៧ គម្រោង តម្រូវការថវិកាចំនួន ៣០,២៧០ លានរៀល ស្មើនឹង ៧,៥៦៧,៥០០ដុល្លារ គម្រោងកម្មវិធីវិនិយោគសង្កាត់មាន ២៨៩គម្រោង តម្រូវការថវិកាប្រមាណ ៦,៣៧០ លានរៀល ស្មើនឹង ១,៥៩២,៥០០ដុល្លារ និងគម្រោងកម្មវិធីវិនិយោគឃុំមាន ៩៦៤គម្រោង ត្រូវការថវិកាប្រមាណ ៥៧,៧៩១លានរៀល ស្មើនឹង ១៤,៤៤៧,៧៥០ដុល្លារ។ បើតាមការឱ្យដឹងពី លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល នៅក្នុងវេទិកាពិគ្រោះយោបល់ពីការកសាងកម្មវិធីនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ ២០២០- ២០២២  កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

វេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០- ២០២២ នៅថ្នាក់ខេត្តគឺជាកម្មវិធីវិនិយោគទីមួយសម្រាប់អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល ដែលធ្វើឡើងស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ ដែលបានកំណត់ថារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវរៀបចំកសាងផែនការអភិវឌ្ឍន៍សម្រាប់អាណត្តិរបស់ខ្លួនក្រោយពីបានបោះឆ្នោតរួច។ ជាការលើកឡើងរបស់អភិបាលរងដដែល។

លោក បានបន្តថា វេទិកា នេះគឺមានបំណងសំខាន់ដើម្បីបង្ហាញអំពីតម្រូវការក្នុងការអភិវឌ្ឍនៅមូលដ្ឋានទូទាំងខេត្ត និង ការសម្របសម្រួលបន្ស៉ីនូវតម្រូវការទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍ រួមមាន អង្គការសង្គមស៊ីវិលវិស័យឯកជន និងអ្នកពាក់ព័ន្ធនានាជាមួយគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់នីមួយៗក្នុងខេត្ត។

នៅក្នុងវិទិការដដែល លោក នូវប៉េង ច័ន្ទតារា ក៏បានក្រើនរម្លឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំកៀងគររកប្រភពធនធាននានាពីអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាក្នុងការជួយគាំទ្រគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងសិក្ខាសាលាសមា ហរណកម្មកម្មវិធីវិនិយោគ ឃុំ-សង្កាត់នៅថ្នាក់ក្រុង-ស្រុកនាពេលខាងមុខនេះឱ្យទទួលបានការគាំទ្រគម្រោងបានកាន់តែច្រើនឡើង៕

By៖ Dyna