ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណគុណ ដល់ក្រុមហ៊ុន មីនីបៀ នៃប្រទេសជប៉ុន ដែលបាននឹងកំពុងវិនិយោគជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ប្រមាណជាង ៤០០លានដុល្លារអាមេរិក នៅកម្ពុជា ដែលបានផ្តល់ការងារដល់ពលរដ្ឋខ្មែរជាង ៧០០០នាក់។
ចំពោះការវិនិយោគនេះ នឹងផ្ដល់ការងារ បន្ថែមទៀតនឹងកើនរហូតដល់ ២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមផលិតឧបករណ៍ហ្គេមកំសាន្ត PSP Game និង Nintendo Game នៅកម្ពុជាដើម្បីចែកចាយទៅកាន់ពិភពលោក។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេច ហ៊ុន សែន។
រាល់នូវផលិតផល ដែលបានផលិតនៅប្រទេសខ្មែរ គឺមានគុណភាពកម្រិតអន្តរជាតិ ដែលមានស្លាកយីហោដាក់ថា «ផលិតនៅកម្ពុជា (Made in Cambodia)» ដែលកំពុងទាក់ទាញក្រុមហ៊ុនធំៗជាច្រើនក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។បើតាមទំព័រហ្វេសប៊ុកសម្ដេច ដដែល ថែមទាំងបានបញ្ជាក់ ថា កម្ពុជាមានសុខសន្តិភាព កាន់តែទាក់ទាញ និងទទួលបាននូវអ្នកវិនិយោគ និងទេសចរកាន់តែច្រើនដែលនាំមកនូវប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់៕
ដោយ៖ឌីណា