ព្រះវិហារ៖ រដ្ឋបាលព្រះវិហារ បានចេញប្រកាសចែវិញ្ញបនបត្រសម្គាល់ម្ចាស់ក្បាលដី ដែលស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ នៃភូមិស្រែ និងភូមិគោក ឃុំដោះរំស្រែ ស្រុកជាំក្សាន្ត ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។ ការមកទទួលបណ្ណកម្មសិទ្ធិប្រភេទថ្មីនេះស្ថិតនៅឃុំដោះរំស្រែ ហើយសម្រាបបណ្ណចាស់ស្លាបមាន់នឹងត្រូវអស់សុពលភាពចាប់ពីថ្ងៃមកទទួលបណ្ណថ្មី។
ចំពោះម្ចាស់បំណុល ដែលបានទទួលបញ្ចាំ ឬដាក់ធានាពាក់ព័ន្ធនឹងក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះប្រគល់ឱ្យមន្រ្តីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីធនាប្រាក់របស់លោកអ្នក។ ជាការបញ្ជាក់របស់រដ្ឋបាលព្រះវិហារ៕
ដោយ៖ឌីណា