Register Already an agent ? Login

អភិបាលខេត្តកណ្ដាល ប្រកាសចែកបណ្ណកម្មសិទ្ធិប្រភេទថ្មី រយៈពេល៧ថ្ងៃ នៅស្រុកកោះធំនិងអង្គស្នួល

ណ្ដាល៖ លោក ម៉ៅ ភិរុន អភិបាលខេត្តកណ្ដាល បានជូនដំណឹងពីការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុប្រភេទថ្មី និងមោឃៈភាពប្រភេទចាស់(ស្លាបមាន់) ចំពោះសារធាណជនដែលកាន់កាប់ដីស្រែចម្ការ និងលំនៅដ្ឋាន ឬដីសាងសង់ទាំងអស់មានទីតាំងនៅភូមិក្រាំងម្កាក់ ត្រពាំងស្វាយ អង្គពពាយ សរមាំង ត្រពាំងជ្រៅ ត្រពាំងរការ ប្រាំបីមុម និងភូមិស្រែខ្សាច់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ និងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកដែលកាន់កាប់ដីស្រែនៅ ភូមិខាងលើ ក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល មកទទួលវិញ្ញាបនបត្រប្រភេទថ្មីនៅ សាលាឃុំក្រាំងម្កាក់។ ជាមួយគ្នានេះដែរ ភូមខាងលើ ឃុំសំពៅពូន ស្រុកកោះធំ មកទទួលនៅវត្តកំពង់ថ្កុល (វត្តចាស់)។ បើតាមរដ្ឋបាលខេត្តដដែល និងបានបញ្ជាក់ថា ផុតកំណត់រយៈពេល ខាងលើត្រូវទទួលទៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រុកអង្គស្នួល សម្រាប់ឃុំក្រាំងម្កាក់។ រីឯឃុំសំពៅពូន នៅស្រុកកោះធំ៕

ដោ៖ឌីណា