Register Already an agent ? Login

រដ្ឋបាលខេត្តស្វាយរៀង ប្រកាសចែកបណ្ណកម្មសិទ្ធិប្រភេទថ្មី រយៈពេល៨ថ្ងៃ នៅឃុំមុខដា ស្រុករមាសហែក

កណ្ដាល៖ រដ្ឋបាល ខេត្តស្វាយរៀង បានជូនដំណឹងពីការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុប្រភេទថ្មី និងមោឃៈភាពប្រភេទចាស់(ស្លាបមាន់) ចំពោះសារធាណជនដែលកាន់កាប់ដីស្រែចម្ការ និងលំនៅដ្ឋាន ឬដីសាងសង់ទាំងអស់មានទីតាំងនៅតំបន់វិនិច្ឆ័យភូមិថ្នល់កែង សង្កាត់ពោធិ៍ហោ ក្រុងស្វាយរៀង និងភូមិសំរោង ឃុំមុខងារ ស្រុករមាសហែក ចាប់ពីថ្ងៃទី១៥ដល់ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ម្ចាស់ក្បាលដី ស្ថិតនៅក្នុងតំបន់ខាងលើ ដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យកន្លងមក មេត្តាយកបណ្ណទាំងនោះមកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុប្រភេទថ្មីជំនួស ចាប់ពីថ្ងៃខែខាងលើ។ បើតាមរដ្ឋបាលដដែល និងបានបញ្ជាក់ថា សម្រាប់ទីតាំងចែកបណ្ណស្ថិតនៅភូមិ/ឃុំ ស្រុក/ក្រុងនីមួយៗ។

រដ្ឋបាលដដែលបានបន្ថែមថា ចំពោះម្ចាស់បំណុលដែលទទួលបញ្ចាំ ឬដាក់ធានាពាក់ព័ន្ធហ្នឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះមកឱ្យរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់លោកអ្នក៕

ដោយ៖ ឌីណា