Register Already an agent ? Login

អភិបាលខេត្តព្រៃវែង ជូនដំណឹងទៅពលរដ្ឋ ៤ភូមិ ឃុំជាច ឱ្យចូលរួមស្ដាប់ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ នៅវត្តពោន

ភ្នំពេញ៖ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី ជូនដំណឹងទៅប្រជាពលរដ្ឋ និងអង្គភាពនានា ដែលមានដីពាក់ព័ន្ធនឹងក្បាលដីតំបន់វិនិច្ឆ័យ​​​ ក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិពោនកើន ភូមិពោនលិច ភូមិពោនជើង និងភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ចូលរួមស្ដាប់ការផ្សព្វផ្សាយ ពន្យល់ពីមន្រ្តីមានជំនាញបំភ្លឺបញ្ហាច្បាប់ ព្រមទាំងឆ្លើយសំនួរទាក់ទងហ្នឹង ការវិនិច្ឆ័យខាងលើ នៅថ្ងៃទី៦ ខែវិច្ឆិកា នេះ។ បើតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រៃវែង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩៕

ដោយ៖ឌីណា