Register Already an agent ? Login

ចង់បានប្រាក់ចំណេញពីអចលនទ្រព្យរបស់អ្នកត្រូវធ្វើយ៉ាងណា?

មានមនុស្សជាច្រើនដែលទិញផ្ទះសម្បែងដីធ្លី គឺទុកសម្រាប់ការរស់នៅមួយដ៏ល្អប្រសើរ តែក៏មានមនុស្សមួយចំនួនធំដែលមានជីវភាពធូរធារ និងជីវភាពមធ្យមនិយមទិញអចលនទ្រព្យអស់ទាំងនោះដើម្បីធ្វើការវិនិយោគចំណេញលុយបន្ថែមផងដែរ ។ ទោះបីជាមើលឃើញនិងគិតថាវាជារឿងងាយ តែវាមិនមែនងាយស្រួលដូចជាអ្នកគិតនោះទេ។ ជាដំបូងដើម្បីរកកម្រៃពីការវិនិយោគអចលនទ្រព្យ អ្នកត្រូវតែគិតគូរឱ្យល្អិតល្អន់ក្នុងការទិញអចលនទ្រព្យវិនិយោគដែលត្រឹមត្រូវ ហើយអ្នកត្រូវចេះគ្រប់គ្រងវាឱ្យបានត្រឹមត្រូវផងដែរ។

ខាងក្រោមនេះជាវិធីដើម្បីធ្វើឱ្យរាល់អចលនទ្រព្យរបស់អ្នកក្លាយជាប្រាក់ចំណូលបន្ថែម៖

១. ទិញអចលនទ្រព្យដើម្បីទុកជួល

ប្រសិនបើលោកអ្នកចង់ធ្វើការវិនិយោគអចលនទ្រព្យថ្មីដោយបង្កើតប្រាក់កម្រៃភ្លាមៗនោះ អ្នកគួរតែទិញអចលនទ្រព្យមួយទុកសម្រាប់ជួល។ អត្ថប្រយោជន៍នៃការជួលអចលនទ្រព្យគឺថា អ្នកអាចលក់អចលនទ្រព្យនោះក្នុងតម្លៃខ្ពស់ ជាងតម្លៃដែលអ្នកបានទិញដោយសារតែការជួលអចលនទ្រព្យនោះ ហើយអ្នកក៏អាចប្រមូលចំណូលពីការជួលបន្ថែមទៀតផងដែរ។ ចំណូលពីការជួលនឹងជួយបំពេញបន្ថែមប្រាក់សំណងកម្ចីទិញផ្ទះរបស់អ្នក ឬក៏អាចលើសពីប្រាក់សំណងនោះទៀត។ អ្នកនឹងទទួលបានប្រាក់បន្ថែមជារៀងរាល់ខែក្នុងនាមជាម្ចាស់ដីនិងផ្ទះ។ ពេលអ្នកទិញអចលនទ្រព្យក្នុងគោលបំណងជួលវា អ្នកត្រូវតែព្យាយាមជ្រើសរើសយកអចលនទ្រព្យដែលមានតម្លៃនៅលើទីផ្សារបច្ចុប្បន្ន។

ប៉ុន្តែប្រសិនបើផ្ទះនោះមិនទាក់ទាញអ្នកជួលភ្លាមៗនោះទេ អ្នកនឹងមិនទទួលបានប្រាក់ក្នុងរយៈពេលខ្លីឡើយនេះមានន័យថា អ្នកត្រូវមានការពិបាកក្នុងការបង់សំណងកម្ចីទិញផ្ទះនោះ។

ចង់បានប្រាក់ចំណេញពីអចលនទ្រព្យរបស់អ្នកត្រូវធ្វើយ៉ាងណា?

២. ទិញអចលនទ្រព្យមួយដែលមានការចាប់អារម្មណ៍ខ្លាំងក្នុងការរស់នៅ

នេះគឺជាអ្វីដែលមនុស្សភាគច្រើនគិតនៅពេលពួកគេគិតពីពាក្យ «អចលនទ្រព្យវិនិយោគ»។ ចូរធ្វើការវិនិយោគទៅលើអចលនទ្រព្យដែលអ្នកនឹងរស់នៅខ្លួនឯង និងសង្ឃឹមថា ខណៈពេលដែលអ្នកស្នាក់នៅទីនោះ តម្លៃដីធ្លីនឹងកើនឡើងគ្រប់គ្រាន់ដើម្បីបង់ប្រាក់កម្ចីទិញផ្ទះដែលអ្នកបានវិនិយោគក្នុងការទិញអចលនទ្រព្យនេះ។ បើផ្ទះនោះទទួលបានការចាប់អារម្មណ៍គ្រប់គ្រាន់ ខណៈពេលដែលអ្នកស្នាក់នៅផ្ទះនោះអ្នកនឹងរកកម្រៃបានច្រើនជាងកម្ចីទិញផ្ទះហើយ នេះគឺជាការរកប្រាក់ចំណេញរបស់អ្នក។ នោះក៏ជាការវិនិយោគមួយដែលសក័្តសមសម្រាប់អ្នកដែលមិនចង់ជួលអចលនទ្រព្យ។ នៅពេលដែលអ្នកជួលរយៈពេលយូរ អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកកំពុងតែខ្ជះខ្ជាយលុយដើម្បីបង់ថ្លៃទៅម្ចាស់ដីរបស់អ្នក។

ប្រសិនបើអ្នកទិញអចលនទ្រព្យ លុយដែលបង់លើការជួលនោះត្រូវបានជំនួសវិញជាមួយការចំណាយលើការប្រាក់កម្ចីទិញផ្ទះ។ នៅពេលដែលអ្នករើចេញពីផ្ទះនោះ អ្នកមានឱកាសរកប្រាក់ច្រើនជាងការចំណាយណាមួយនៃប្រាក់កម្ចីទិញផ្ទះនោះ។

ចង់បានប្រាក់ចំណេញពីអចលនទ្រព្យរបស់អ្នកត្រូវធ្វើយ៉ាងណា?

៣. ទិញអចលនទ្រព្យមួយធ្វើឱ្យវាឡើងថ្លៃ ហើយលក់វាទៅវិញ

វិធីដែលលឿនបំផុតដើម្បីរកកម្រៃវិលត្រឡប់មកវិញនៅលើការវិនិយោគរបស់អ្នកគឺការទិញអចលនទ្រព្យដែលអ្នកអាចធ្វើការកែលម្អថ្មី ហើយបន្ទាប់មកលក់ចេញទៅវិញថ្លៃជាងតម្លៃដើមដែលអ្នកទិញមក។ គ្មានប្រាក់ណាបានមកងាយស្រួលនោះទេ ហើយវិនិយោគិនខ្លះមិនបានពិចារណាទៅលើការចំណាយជួសជុល និងលក់ត្រឡប់ទៅវិញឡើយ។

ដើម្បីធ្វើការបណ្តាក់ទុនបែបនេះ គឺត្រូវវិនិយោគទៅលើ អចលនទ្រព្យដែលមានសក្តានុពលលើអ្នកទិញដូចជា៖

• អចលនទ្រព្យដែលមានសក្តានុពលមួយ ជាអចលនទ្រព្យដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ ប៉ុន្តែមានសក្តានុពលប្រែក្លាយជាអចលនទ្រព្យដ៏គួរឱ្យទាក់ទាញយ៉ាងខ្លាំងជាមួយការជួសជុលតិចតួច និងការវិនិយោគតិច។

• ជាថ្មីម្តងទៀត ទីតាំងគឺមានសារៈសំខាន់ណាស់នៅពេលអ្នកធ្វើការលក់អចលនទ្រព្យ។ ដូច្នេះអ្នករាល់គ្នាមិនប្រាកដថា មានប្រាក់ដើម្បីទិញផ្ទះក្នុងតំបន់ល្អ បន្ទាប់មកចំណាយលុយដើម្បីស្តារអចលនទ្រព្យនោះឡើយ។

• ចូរចងចាំថា តែងតែទទួលយកការវាយតម្លៃដែលមានជំនាញវិជ្ជាជីវៈមួយមុនពេលដែលអ្នកទិញអចលនទ្រព្យណាមួយ ហើយការធ្វើបែបនេះនឹងជួយអ្នកក្នុងការរកឱ្យឃើញពីរបៀបដែលអ្នកអាចបង្កើនតម្លៃទីផ្សារអចលនទ្រព្យនោះបាន។

• នៅពេលដែលអ្នកបានស្តារអចលនទ្រព្យឡើងវិញ ចូរធ្វើការវាយតម្លៃឡើងវិញ និងមើល ថាតម្លៃទីផ្សារបានផ្លាស់ប្តូរយ៉ាងដូចម្តេច។

ជាក់ស្តែងការវិនិយោគបែបនេះ ត្រូវការប្រាក់តម្កល់ដើម្បីចំណាយទៅលើការស្តារអចលទ្រព្យ។ ប៉ុន្តែប្រសិនបើអ្នកមានប្រាក់គ្រប់គ្រាន់អ្នកអាចទិញអចលនទ្រព្យឱ្យកាន់តែច្រើនដើម្បីទទួលបានការបញ្ចុះតម្លៃមួយ៖

• ជាញឹកញាប់ អ្នកអភិវឌ្ឍ និងអ្នកវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលមានអចលនទ្រព្យជាច្រើននឹងផ្តល់ឱ្យអ្នកនូវតម្លៃពិសេស ប្រសិនបើអ្នកចង់ទិញអចលនទ្រព្យច្រើនក្នុងពេលតែមួយ។

• ប្រាក់ដែលអ្នកចំណេញបានពីការបញ្ចុះតម្លៃនេះ អាចប្រើដើម្បីកែលម្អអចលនទ្រព្យសម្រាប់លក់បន្តទៀតរបស់អ្នក។

• អ្នកអាចពិចារណាលើការទិញជាន់នៃអគារខុនដូទាំងមូលឧទាហរណ៍ អ្នកអាចរស់នៅក្នុងបន្ទប់មួយខណៈពេលដែលអ្នកជួលបន្ទប់ផ្សេងឱ្យអ្នកដទៃ ឬជួសជុលសម្រាប់លក់បន្ត។

• បន្ទាប់មកលក់បន្ទប់ទាំងអស់ក្នុងតម្លៃខ្ពស់ នៅពេលដែលដីរបស់ខុនដូនេះឡើងថ្លៃ៕

ប្រភព៖ Post Khmer