សហរដ្ឋអាមរិច៖ យោងតាមព័ត៌មានរបស់សហរដ្ឋអាមរិចបានឱ្យដឹងថា អត្រាការលក់ និងជួលអគាររបស់សហរដ្ឋអាមេរិចហាក់នៅទ្រឹង មិនមានការកើនឡើងតាំងពីដើមឆ្នាំ រហូតដាក់ពាក់កណ្តាលឆ្នាំ ២០១៧នេះ។ មូលហេតុដែលធ្វើឱ្យនៅទ្រឹងបែបនេះ គេបានឱ្យដឹងថាមកពីតម្រូវការ និងការផ្គត់ផ្គង់មានស្ថេរភាពល្អ។
តំបន់ដែលនៅជាយក្រុងមានការិយាល័យដែលទំនេរកើនឡើងដល់ទៅ ១៤.៣% និងតំបន់ ដែលមានការិយាល័យទំនេរនៅទីប្រជុំជនមាន ១០.៧%។ ទីស្នាក់ការលក់នៅតែបន្តធ្វើការធ្លាក់ចុះគួរឱ្យកត់សម្គាល់ គឺស្ទើរតែពាក់កណ្តាលនៃការិយាល័យទាំងអស់របស់អាមរិច។ បើវានៅតែបន្តធ្លាក់ចុះបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង៕
ប្រភព៖ NY Times