បរទេស៖ សព្វថ្ងៃនេះទីផ្សាការជួល និងលក់ការិយាល័យ ពិតជាទទួលបានការពេញនិយមខ្លាំងណាស់ពីសំណាក់អ្នកដែលចង់បង្កើតក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗ។ ដោយការិយាល័យ លក់ និងជួលអស់ទាំងនោះមានតម្លៃខុសៗគ្នាអាស្រ័យទៅតាមប្រទេសនិងតំបន់ផ្សេងៗផងដែរ។
យោងតាមមជ្ឃមណ្ឌលស្រាវជ្រាវរបស់ CBRE បានឱ្យដឹងថាទីក្រុងទាំងបីដែលមានដូចជា ទីក្រុងហុងកុង , ក្រុងឡុង៍ ,ក្រុងញ៉ូយ៉ក បានក្លាយជាប្រទេសដែលទទួលបានចំណាត់កំពូលខាងការិយាល័យដែលមានតម្លៃថ្លៃជាងគេបង្អស់នៅលើលោក។
ទីតាំងការិយាល័យដែលស្ថិតនៅកណ្តាលទីក្រុងហុងកុងមានតម្លៃ 303 ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលឈរនៅលំដាប់លេខរៀងទី១។ ទីក្រុងឡុង៍មានតម្លៃ 214 ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នៅទីក្រុងញូវយ៉ក មានតម្លៃ 203 ដុល្លារក្នុងមួយម៉ែត្រការ៉េ ទីក្រុងហុងកុងប៉ែក (West Kowloon) 190 ដុល្លារក្នុងមួយគីឡូម៉ែត្រការ៉េ និងទីក្រុងប៉េកាំង ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល) មានតម្លៃ 183 ដុល្លារក្នុងមួយម៉ែត្រការ៉េ ។
លោក Richard Barkham ប្រធានសេដ្ឋវិទូសកលលោក CBRE មានប្រសាសន៍ថា៖ «បញ្ជីចំណាត់ថ្នាក់កំពូលរបស់ពិភពលោកទាំង 10 បាន ឆ្លុះបញ្ចាំងពីភាពខ្លាំងដែលកំពុងកើតមាននៅតាមទីក្រុងនានានៅទូទាំងពិភពលោកក្នុងការទាក់ទាញនិងរក្សាមូលដ្ឋានការរកស៊ី និងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែទទួលបានភាពជោគជ័យ»។
ការចំណាយលើការិយាល័យជួលសកលដែលឆ្លុះបញ្ចាំងពីការជួលរួមទាំងពន្ធក្នុងស្រុកនិងថ្លៃសេវាកម្មសម្រាប់អចលនទ្រព្យការិយាល័យដែលមានគុណភាពខ្ពស់បំផុតបានកើនឡើង 1,9 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំខណៈដែលអាមេរិកកើនឡើង 3,6 ភាគរយ EMEA កើនឡើង 0,8 ភាគរយ និងអាស៊ីប៉ាស៊ីហ្វិកកើនឡើង 1,2% ៕
ចំពោះការិយាល័យផ្សេងៗទៀតដែលមានតម្លៃថ្លៃជាបន្តបន្ទាប់មកមានដូចនៅក្នុងតារាងរូបភាពខាងក្រោមនេះ៖
ប្រភព៖ WorldPropertyJournal