ឌូបៃ៖ យោងទៅតាមក្រុមហ៊ុនពិគ្រោះយោបល់ខាងផ្នែកអចលនទ្រព្យអន្តរជាតិ Cluttons បានឱ្យដឹងថា ទោះបីជាការអភិវឌ្ឍន៍ផ្នែកសំណង់របស់ ឌូបៃបានឈប់ទ្រឹងអស់រយៈពេលជាង ៦ខែក៏ដោយ ប៉ុន្តែក្រុមហ៊ុន Emirates Towers Business Park បានប្រកាសថានឹងអភិវឌ្ឍអគារពាណិជ្ជកម្មដ៏ធំជាងគេបំផុតនៅឌូបៃក្នុងរយៈពេលជាង 10 ឆ្នាំទៀត។
លោក Faisal Durrani ប្រធានផ្នែកស្រាវជ្រាវរបស់ Cluttons បាននិយាយថា ៖ នៅពេលចូលដល់ពាក់កណ្តាលឆ្នាំ 2017 ឃើញថាមានគម្រោងសំខាន់ៗថ្មីៗត្រូវបានប្រកាសនិងចាប់ផ្តើមនៅកណ្តាលទីក្រុងឌូបៃដូចជាគំរោង AED5 ដែលមានទីតាំងនៅជិត ទីក្រុងឌូបៃ។ ហើយគម្រោងមួយនេះដែរ មានភាពវិជ្ជមានយ៉ាងខ្លាំងចំពោះទីផ្សារ ដែលគម្រោងនេះនឹងឆ្លើយតបទៅនឹងតំរូវការ កើនឡើងសម្រាប់ការិយាល័យលំដាប់ A តាមរយៈប៉មខ្ពស់ៗ ។ ទីក្រុងឌូបៃកំពុងធ្វើដំណើរអភិវឌ្ឍន៍យ៉ាងលឿនពីការធ្វើជាមជ្ឈមណ្ឌលក្នុងតំបន់ទៅជាសកល ហើយ Emirates Towers Park Park ថ្មីត្រូវបានគេរំពឹងថានឹងពង្រីកតំបន់ហិរញ្ញវត្ថុ របស់ទីក្រុងយ៉ាងមានប្រសិទ្ធភាព និងដាក់វាដើម្បីធ្វើការប្រកួតប្រជែង ជាមួយទីក្រុងនៅទីក្រុងឡុងឬ Wall Street របស់ញូវយ៉ក៕
ប្រភព៖ worldpropertyjournal