Register Already an agent ? Login

Amazon ឈានជើងចូលទីផ្សារអចលនទ្រព្យសហរដ្ឋអាមេរិច

អាមេរិច៖ កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុនយក្ស Amazon បានធ្វើការផ្សព្វផ្សាយ វីដេអូពាណិជ្ជកម្មចំពោះសេវាកម្មថ្មីរបស់ខ្លួនក្នុងបណ្តាញអ៊ីនធើណេត។ ប៉ុន្តែវីដេអូមួយនេះបានបង្ហាញត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ រួចក៏ត្រូវបានគេដកចេញវិញ ។ មុនការលុបចេញនូវវីដេអូដ៏សំខាន់ និងចាប់អារម្មណ៍មួយនេះ ក្នុងតំណភ្ជាប់បានបញ្ជាក់ឱ្យអ្នកទស្សនាវាយបញ្ជូលលេខកូដតំបន់ ដោយភ្ជាប់នូវពាក្យមួយថា « មកដល់ក្នុងពេលឆាប់ៗនេះ » ថែមទាំងមានជម្រើសជាច្រើនដើម្បីឱ្យអ្នកដែលកំពុងតែទស្សនាបំពេញបែបបទ ដើម្បីទទួលព័ត៌មានបន្ថែមតាមរយៈអ៊ីម៉ែលពេលដែលសេវាកម្មមួយនេះបើកដំណើរការជាផ្លូវការផងដែរ។

ក្រុមហ៊ុន Amazon អាចនឹងចូលរួមជាមួយគេហទំព័រ Facebook និងGoogle ដើម្បីធ្វើការផ្សព្វផ្សាយពីសេវាកម្មរបស់ខ្លួនក្នុងវិស័យអចលនទ្រព្យ។ តាមការគ្រោងទុក Amazon នឹងមានសេវាសម្រាប់អតិថិជនជួលភ្នាក់ងារអចលនទ្រព្យ នៅក្នុងគេហទំព័រជាផ្លូវការរបស់ខ្លួនផងដែរ៕

ប្រភព៖ worldpropertyjournal