កាលីហ្វ័ញ៉ា៖ បន្ទាប់ពីមានព័ត៌មានផ្ទុះឡើងពីសំណង់អគារដ៏ធំស្កឹមស្កែរបស់ក្រុមហ៊ុនយក្ស Apple ដែលលាតសន្ធឹងលើផ្ទៃដី ៧១ ហិចតា នៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានអ្នកទេសចរជាច្រើនចាប់អារម្មណ៍ហើយនាំគ្នាមកដើរលង និងថតរូបនៅជិតបណ្តុំអគារមួយនេះ។ អ្វីដែលចាប់អារម្មណ៍នោះបន្ទាប់ពីមានសំណង់មួយនេះ សាងសង់ឡើង ស្រាប់តែតម្លៃអចលនទ្រព្យរបស់អគារនេះ និងបណ្តាអចលនទ្រព្យ នៅក្បែរនេះបានកើនឡើងកាន់តែខ្លាំង។
អគារថ្មីរបស់ក្រុមហ៊ុន Apple មួយនេះ ជាមជ្ឈមណ្ឌលមួយដែលមានទំហំទឹកប្រាក់វិនិយោគ ប្រមាណ 5 ពាន់លានដុល្លារ សាងសង់លើផ្ទៃដីសរុប 2.8 លានហ្វីតការ៉េ មាន 4 ជាន់ ដែលអាចមើលឃើញពីចំងាយយ៉ាងច្បាស់នូវអគារដ៏ស្កឹមស្កៃ ហើយអ្នកស្រុកម្តុំនេះនាំគ្នា និយមហៅថាយានអវកាស ។ ចំពោះការសាងសង់គ្រោងនឹងជិតបញ្ចប់រួចរាល់អស់ហើយ នៅសល់ត្រឹមផ្នែកបន្តិចបន្តួចប៉ុណ្ណោះ ។ មានបុគ្គលិកមួយចំនួនបានចាប់ផ្តើមធ្វើការ ជាបណ្តើរហើយ បន្ទាប់មកនឹងមានបុគ្គលិកប្រមាណ 12,000 នាក់ទៀតនឹងមកដល់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ នៅពេលដែលអគារសង់រួចរាល់ជាផ្លូវការ៕
ប្រភព៖ NY Times