កំណើនប្រជាសាស្ត្រក្នុងទីក្រុង ការកើនឡើងនូវការកកស្ទះចរាចរណ៍ និងកំណើននៃការប្រើប្រាស់បច្ចេកវិទ្យា នឹងធ្វើឲ្យប្រជាជនសម័យថ្មីផ្លាស់ប្តូរទៅរស់នៅតាមអគារខុនដូកណ្តាលទីក្រុង ជំនួសឲ្យការចេញទៅរស់នៅឯជាយរាជធានីភ្នំពេញ។
យោងតាមការសិក្សាបានរកឃើញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនឹងកើនឡើងដល់៤លាននាក់ ឬច្រើនជាងនេះនៅឆ្នាំ២០៣០ ពួកគេនឹងប្រឈមបញ្ហាជាច្រើន ដូចជាការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាន ហើយបច្ចេកវិទ្យានឹងចូលរួមដោះស្រាយបញ្ហាទាំងនោះ។ ប្រជាពលរដ្ឋនឹងចូលមករស់នៅជាយក្រុង និងក្នុងទីក្រុងកាន់តែច្រើន ហេតុនេះ ១០០ ភាគរយ ប្រជាពលរដ្ឋវ័យក្មេងនឹងជ្រើសរើសរស់នៅតាមខុនដូ ដូចប្រទេស ថៃ វៀតណាម សាំងហ្កាពួ ហុងកុងជាដើម។ វាជាជម្រើសមួយ ដែលផ្តល់អត្ថប្រយោជន៍ច្រើន ចំណេញច្រើនពិសេសលើពេលវេលា។ ម្យ៉ាងការជ្រើសរើសរស់នៅតាម ខុនដូ ព្រោះវាមានទីតាំងនៅជិតហាងកាហ្វេ ផ្សារទំនើប កន្លែងហាត់ប្រាណ និងកន្លែងធ្វើការរបស់ពួកគេ។ ខុនដូនឹងជាជម្រើសរបស់ពួកគេ ដែលជាកន្លែងមានផាសុកភាព មានសន្តិសុខ ២៤ម៉ោង មានសេវាកម្មសម្អាតអនាម័យជាដើម។ ហើយអ្នកអភិវឌ្ឍន៍ខុនដូដែលផ្តោតលើក្រុមមនុស្សវ័យនេះ នឹងទទួលបានផលប្រយោជន៍៕
ប្រភព៖ Post Khmer