ក្រុងព្រះសីហនុ៖ គម្រោងផ្សារកុងតឺន័រថ្មីមួយ គ្រោងនឹងបង្កើតឡើងនៅឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ។ មានប្រភពមួយបានសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថា គម្រោងមួយនេះមានដើមទុនវិនិយោគចំនួន ១៥០ ០០០ ដុល្លារអាមេរិក។
គម្រោងផ្សារកុងតឺន័រមួយនេះ នឹងដើរតួជាកន្លែងកម្សាន្ត និងផ្សាររាត្រី ដែលផ្តោតសំខាន់ទៅលើផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីប្រទេសថៃ។
ការស្ថាបនាប្លង់មេបានរួចរាល់ហើយកាលពីចុងខែឧសភាកន្លងមកនេះ ដោយមានគម្រោង សាងសង់ នៅលើទំហំដីប្រមាណ ៩០០ ម៉ែត្រការ៉េ នៅក្បែរឆ្នេរសមុទ្រ ហើយនឹងបើកជាផ្លូវការជាសាធារណៈនៅខែកញ្ញាខាងមុខនេះ៕
ប្រភព៖ Post Khmer
សូមអញ្ជើញទស្សនារូបគម្រោងប្លង់ផ្សារកង់តឺន័រខាងក្រោម ៖

