
អន្តរជាតិ៖ ប្រទេសចិន បានលុបចោលការនាំចេញសាច់ជ្រូកទៅសហរដ្ឋអាមេរិកចំនួន ១២,០០០តោន ចំពេលមានជម្លោះពាណិជ្ជកម្មភាគហ៊ុនខ្ពស់រវាងប្រទេសមហាអំណាច នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ទិន្នន័យពីក្រសួងកសិកម្មអាមេរិក (USDA) បង្ហាញថា ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានលុបចោលការបញ្ជាទិញសាច់ជ្រូករបស់សហរដ្ឋអាមេរិកចំនួន ១២,០០០តោន។
ការផ្លាស់ប្តូរនេះ តំណាងឱ្យការលុបចោលការបញ្ជាទិញសាច់ជ្រូកដ៏ធំបំផុតចាប់តាំងពីជំងឺរាតត្បាត COVID-19 បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសេដ្ឋកិច្ចដែលជាប់គាំងនៅជុំវិញពិភពលោក នេះ បើតាមសារព័ត៌មាន Bloomberg News បានរាយការណ៍ ។
ប្រទេសចិន នៅពីក្រោយប្រទេសម៉ិកស៊ិក និងជប៉ុន គឺជាទីផ្សារធំបំផុតទីបីរបស់សហរដ្ឋអាមេរិកសម្រាប់សាច់ជ្រូកក្នុងឆ្នាំ ២០២៤ ដោយបាននាំចូលប្រមាណ ៤៧៥,០០០តោន ដែលមានតម្លៃជាង ១,១ពាន់លានដុល្លារ។ យោងតាម USDA បានឱ្យដឹងថា ប្រទេសចិនគឺជាប្រទេសផលិតសាច់ជ្រូកដ៏ធំបំផុតរបស់ពិភពលោកដែលមានចំនួនជិត ៥០ភាគរយនៃការផ្គត់ផ្គង់ពិភពលោកដែលមានប្រមាណ ៥៧លានតោន។ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខបីក្នុងអត្រា ១១ភាគរយដោយមាន ១២លានតោន។
ប្រធានាធិបតី លោក Trump បានអង្រួនប្រព័ន្ធពាណិជ្ជកម្មពិភពលោកដោយការដាក់ពន្ធដ៏ច្រើននៅដើមខែនេះលើប្រទេសរាប់សិប។ លោក បានដាក់ពន្ធលើទំនិញចិនចូលអាមេរិកដល់ទៅ ១៤៥ភាគរយ ដែលជំរុញឱ្យចិនដាក់ចេញវិញជាមួយនឹងពន្ធ ១២៥ភាគរយ។
Reuters បានរាយការណ៍ថា បន្ទាប់ពីការដំឡើងពន្ធនេះ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកសិកម្មចំនួនពីរជាមួយប្រទេសអេស្ប៉ាញ សម្រាប់សាច់ជ្រូក និង cherries ខណៈដែលទីក្រុងប៉េកាំងស្វែងរកមើលការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុប ។
យោងតាមសារព័ត៌មាន Bloomberg News បានឱ្យដឹងថា ការនាំចូលសាច់ជ្រូករបស់សហរដ្ឋអាមេរិកឥឡូវនេះកំពុងប្រឈមនឹងពន្ធ ១៧២ភាគរយ៕
ប្រភព៖ The Hill
ប្រែសម្រួលដោយ៖ MD-Angkor