Register Already an agent ? Login

លោក សាយ សំអាល់៖ កត្តាចំនួន៧ ដែលអំណោយផល និងទាក់ទាញវិនិយោគិនបរទេស

ភ្នំពេញ៖ ប្រទេស​កម្ពុជា​ ជាកន្លែងវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិន​បរទេស មានកត្តាចំនួន៧ ដែលអំណោយផល និងទាក់ទាញ​វិនិយោគិន​បរទេស។ ជាការថ្លែង លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្មវិធីមួយនាសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញក្នុង​សប្ដាហ៍​នេះ។

លោក សាយ សំអាល់ បានគូស​រំលេចជូនភ្ញៀវជាតិ និងអន្តរជាតិដែលចូលរួម មានកត្តា​ចំនួន៧ ដែល​អំណោយ​ផល និងទាក់ទាញចំណាប់អារម្មណ៍អ្នក​វិនិយោគឱ្យមក​វិនិយោគ​នៅកម្ពុជា ក្នុងនោះរួមមាន៖

១-សន្តិភាព ស្ថេរភាពនយោបាយ ២-ច្បាប់នៃ​ការ​វិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល ៣-រាជរដ្ឋាភិបាល​ជំរុញការវិនិយោគ ៤-ការផ្សារភ្ជាប់​នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជា​ទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាព​ប្រសើរ​ឡើង ៥-ប្រព័ន្ធហិរញ្ញ​វត្ថុ​មានស្ថិរភាពទាំងប្រាក់រៀល និងដំណើរការ​របស់ប្រព័ន្ធធនាគារ និងប្រព័ន្ធទាំងមូល ៦-ការបង់ពន្ធមានភាពអនុ​គ្រោះ និងធូរស្រាលជាង បើធៀបនឹងប្រទេសដទៃទៀត និងទី៧-អ្នកវិនិយោគដែលមិនមានសញ្ជាតិកម្ពុជា អាចធ្វើការ​ជួលរយៈពេលវែង។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបរទេសទាំង​ជិត ​១០​០​​​ក្រុមហ៊ុនបានមក​បំពេញទស្សនកិច្ច​និ​ងសិក្សា​ស្វែង​យល់ពី​​សក្ដា​នុពល​វិនិយោគ នៅកម្ពុជា​រួមមាន​ក្រុម​ហ៊ុនចិន ជប៉ុន​ថៃ និ​ងវៀតណាម​ជាដើម ​ហើយក៏បានចូលជួបជាមួយ ​លោក ស៊ុន ចាន់ថុល​ ឧប​នាយករ​ដ្ឋ​មន្ត្រី និងជាអនុប្រធានទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដើម្បីពិភាក្សា​ការងារ​បន្ថែម​។

តាមការបញ្ជាក់របស់ លោក ចាន់​ថុល បាន​ឱ្យដឹងថា​​ក្នុង​កំ​ណ​ត់​ត្រាគ​ម្រោ​ង​វិ​និយោគដែលបានអនុម័តនៃប្រវត្តិ​ប្រតិបត្តិការការងារ​របស់ ក.អ.ក. កន្លងមក រួមមាន៖ គម្រោ​ង​វិនិ​យោ​គដែលបានអនុម័ត​ក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤​គម្រោង(តួលេខខ្ពស់បំផុត​ក្នុងកំណត់ត្រា៣០ឆ្នាំ) និ​ង​គ​ម្រោ​ងវិនិយោគដែលបានអនុម័ត​ក្នុងរយៈពេល ២ខែ ដើមឆ្នាំ​២០២៥ សរុបចំនួនជាង ១១០គម្រោ​ង​។

តួលេខទាំងនេះ ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃច្បាប់​ស្តីពីការ​វិនិយោគ ក៏ដូច​ជា​​គោ​​ល​ន​​យោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែ​លបាន​ប​ង្ហា​ញពីកា​រ​យ​ក​ចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចា​ត់​ទុ​ក​វិស័​យ​នេះ​ជា​ម៉ាស៊ីន​ដ៏​សំ​ខាន់​ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាការលើកឡើងបន្ត លោក លោក ចាន់​ថុល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)