Register Already an agent ? Login

កម្ពុជា រកចំណូលបានការនាំចេញផលិតផលកៅស៊ូជិត ៨០លានដុល្លារ ១ខែដើមឆ្នាំ២០២៥ កើនជិត២៨%

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០៥នេះ កម្ពុជារកចំណូលបានចំនួន ៧៥ ១៤៨ ១៦៨ដុល្លារ ពីការនាំចេញជ័រកៅស៊ូចំនួន ៣៨ ៨៧៣តោន និងឈើកៅស៊ូចំនួន ៤២៧ ៨៤០ដុល្លារ មានចំនួន ១ ៩៤៦ម៉ែត្រគូប។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។

ការនាំចេញជ័រកៅស៊ូចំនួន ៣៨ ៨៧៣តោន បានថយចុះចំនួន ២ ៦១៤តោន ស្មើនឹង ៦.៣០% ធៀបនឹងខែមករា ឆ្នាំ២០២៤។ បើតាមរបាយការណ៍ខាងលើ។

ជ័រកៅស៊ូមានតម្លៃ ១ ៩៣៣ដុល្លារ ក្នុង១តោន កើនឡើងចំនួន ៤៨៨ដុល្លារ ក្នុង១តោន ស្មើនឹង៣៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ខណៈ តម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមករា ឆ្នាំ២០២៥ មានតម្លៃ ២២០ដុល្លារ ក្នុងមួយម៉ែត្រគីប។

គួររម្លឹកថា ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូជាង ៦៧១លានដុល្លារ កើនឡើងប្រមាណចំនួន ៦.២លានដុល្លា ស្មើនឹង១.២% ធៀបឆ្នាំ២០២២។

គូសបញ្ជាក់ថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង ៧៨.​% និងផ្ទៃដីថែទាំមានចំនួន ៩៥ ​១៨៤ហិកតា ស្មើនឹង២២%។

ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)