Register Already an agent ? Login

ជនបទខេត្តកំពង់ឆ្នាំង ប្រវែងជាង ១៦០គ.ម ប្រភេទ DBST និងក្រាលល្បាយក្រួស បញ្ចប់ការថែទាំដំណាក់កាលទី១

កំពង់ឆ្នាំង៖ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ ប្រវែងសរុប ៥២ ៧៣០ម៉ែត្រ និងផ្លូវក្រាលល្បាយក្រួស ចំនួន ១៥ខ្សែ ប្រវែងសរុប ១១៥ ១០០ម៉ែត្រ ដែលថែទាំផ្លូវជាលក្ខណៈប្រចាំ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង មន្រ្តីជាន់ខ្ពស់អន្តរក្រសួងបានចុះពិនិត្យ និងវាយតម្លៃបញ្ចប់ដំណាក់កាលទី១។

លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវថែទាំផ្លូវជាលក្ខណៈប្រចាំខាងលើ ដោយបញ្ចប់ការថែទាំដំណាក់កាលទី១ ជាស្ថាពរ។

តាមការចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវទាំងនេះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដូចខាងក្រោម៖

-ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ ប្រវែងសរុប ៥២ ៧៣០ម ទទឹងខ្នងលើ ៥ម ៥,៥ម ៦ម និង ៦,៥ម ស្ថិតក្នុងឃុំស្វាយជុក ឃុំពាម ឃុំឈានឡើង ឃុំសេដ្ឋី ឃុំត្បែងខ្ពស់ ឃុំពានី ឃុំរលាប្អៀរ និងឃុំជ្រៃបាក់ ស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ។

-ផ្លូវក្រាលល្បាយក្រួសចំនួន ១៥ខ្សែ ប្រវែងសរុប ១១៥ ១០០ម ទទឹងខ្នងលើ ៤ម ៥ម និង ៦ម ស្ថិតក្នុងឃុំក្រាំងល្វា ឃុំស្វាយជុក ឃុំគោកបន្ទាយ ឃុំតាំក្រសាំង ឃុំអភិវឌ្ឍន៍ ឃុំចោងម៉ោង ឃុំឈូកស ឃុំអណ្តូងស្នាយ និងឃុំទឹកហូត ស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ៕

ដោយ៖ មឿន ឌីណា (Moeun Dna)