សៀមរាប៖ ក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ៥២០.០០០នាក់ និងទេសចរបរទេស ប្រមាណ ៣៣.៧៧០នាក់។ បើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប។
បើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប ស្ថិតិអ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨
ថ្ងៃទី១ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
*ទេសចរសរុប-ប្រមាណ ១៦០.២៧២នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ១៥០.០០០នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០នាក់ និងទេសចរបរទេស ប្រមាណ ១១.២៧២នាក់។
- ថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤
* ទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ២៨៥.០០០នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨.០០០នាក់ និងទេសចរបរទេស ប្រមាណ ១១.២៥៥នាក់។
-ថ្ងៃទី៣ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤
*ទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ៨៥.០០០នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០នាក់ និងទេសចរបរទេស ប្រមាណ ១១.២៤៣នាក់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)