Register Already an agent ? Login

តើចំណាយបង្កើតសហគ្រាស មានន័យយ៉ាងដូចម្តេច? ក្នុងប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូល

ភ្នំពេញ៖ យោងតាមប្រការ២៧ នៃប្រកាសលេខ០៩៨ សហវ.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្តីពីពន្ធលើប្រាក់ចំណូល បានចែងថា "ចំណាយ បង្កើតសហគ្រាសគឺជាចំណាយដែលបានចាយដើម្បីបង្កើតសហគ្រាស ដោយមិនអាចកត់ត្រាបញ្ចូលក្នុងគណនីទ្រព្យសកម្មដទៃណាមួយទេ។

ចំណាយនេះ អាចត្រូវបានកាត់កងបានទាំងស្រុងក្នុងឆ្នាំជាប់ពន្ធដំបូង ប៉ុន្តែ បើសហគ្រាសធ្វើការកាត់កងតាមការរំលស់នោះចំណាយ ទាំងនេះត្រូវធ្វើរំលស់ស្មើភាគ ក្នុងរយៈពេលមិនលើសពី ២ឆ្នាំជាប់ពន្ធ។ ចំណាយបង្កើតសហគ្រាសជាអាទិ៍មាន៖

-ចំណាយបង្កើតសហគ្រាស និងអភិវឌ្ឍន៍ដំបូង៖ គឺជាចំណាយដែលទាក់ទិនទៅនឹងសកម្មភាពមុនពេលនិងនាពេលបង្កើតសហគ្រាស។ ចំណាយនេះមាន ចំណាយសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសហគ្រាស ផ្សាយពាណិជ្ជកម្ម ដឹកនាំនិងត្រួតពិនិត្យការដ្ឋានបណ្តុះបណ្តាល បុគ្គលិក បុរេហិរញ្ញប្បទាន ជំនួយបច្ចេកទេស....

-ចំណាយទាក់ទិននឹងលក្ខន្តិកៈក្រុមហ៊ុន៖ គឺជាចំណាយក្នុងពេលបង្កើតក្រុមហ៊ុន ពេលបន្ថែមឬបន្ថយមូលធនរបស់ក្រុមហ៊ុន ឬចំណាយ ដែលធ្វើឡើងក្នុងប្រតិបត្តិការប្រហាក់ប្រហែលណាមួយ (ការផ្លាស់ប្តូរទ្រង់ទ្រាយក្រុមហ៊ុន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា...)។ ចំណាយ នេះមាន ពន្ធប្រថាប់ត្រាលើលិខិតផ្សេងៗរបស់ក្រុមហ៊ុន (ឧបហារិត ការបង្កើតមូលធន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា...) ប្រាក់កម្រៃ នៃការបង្កើតក្រុមហ៊ុន ចំណាយធ្វើបែបបទស្របច្បាប់នានា

-ចំណាយក្នុងឱកាសចុះកិច្ចសន្យាខ្ចីបុល និង

-ចំណាយក្នុងការទទួលទ្រព្យសកម្មរយៈពេលវែង រួមមាន ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ កម្រៃជើងសា និងចំណាយ លើលិខិតស្នាមស្របច្បាប់នានា។ ដោយឡែកចំណាយផ្សេងទៀត គឺជាចំណែកនៃបរិយាទាននៃទ្រព្យសកម្ម ឬជាចំណាយក្នុងឆ្នាំ ជាប់ពន្ធដែលចំណាយទាំងនោះបានកើតឡើង។

ចំពោះចំណាយខាងក្រោមនេះ មិនកំណត់ថាជាចំណាយបង្កើតសហគ្រាសនោះទេ៖

-ចំណាយដែលតែងតែកើតឡើងជាធម្មតាក្នុងឆ្នាំជាប់ពន្ធ (ឧទាហរណ៍ ចំណាយនៃការផ្សាយពាណិជ្ជកម្មទំនិញ ឬសេវា...)

-ចំណាយឋាបនកម្ម និងការផ្តុំដំឡើងដែលត្រូវបានគិតបញ្ចូលក្នុងតម្លៃទិញទ្រព្យសកម្មរយៈពេលវែងដែលជាប់ពាក់ព័ន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)