ភ្នំពេញ៖ ការប្រើប្រាស់ដីនៅកម្ពុជា ពីឆ្នាំ២០២២ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២២ ផ្ទៃដីលំនៅដ្ឋានមានចំនួន ៣៧៧ ២៥៧,៥ហិកតា។ បើតាមរបាយការណ៍ដែល លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
នៅក្នុងរបាយការណ៍របស់ លោក ជា សុផារ៉ា បានឱ្យដឹងបន្តថា ផ្ទៃទឹកខែប្រាំងមានចំនួ ៤៩១ ២៥៣,៤ហិកតា, ប្រភេទដីព្រៃ ត្រូវបានកំណត់ជា ៥ប្រភេទរួមមាន៖ ១.ព្រៃស្រោង ៣ ៥៧២ ៥១៣,២ហិកតា ២.ព្រៃបៃតង ៣ ១៣៧ ៤៩៥,១ហិកតា ៣.ព្រៃរបោះ ១ ៤៤៤ ៥៣៩,៨ហិកតា ៤.ព្រៃលិចទឹក ៧១៩ ៦៦៨,៨ហិកតា និង ៥.ព្រៃកោងកាង ៧៨ ៩១៣,៣ហិកតា។
បើតាមរបាយការណ៍ខាងលើ បានបន្ថែមឱ្យដឹងថា ប្រភេទដីព្រៃ ត្រូវបានកំណត់ជា ៥ប្រភេទរួមមាន៖ ១.ព្រៃស្រោង ៣ ៥៧២ ៥១៣,២ហិកតា, ២.ព្រៃបៃតង ៣ ១៣៧ ៤៩៥,១ហិកតា, ៣.ព្រៃរបោះ ១ ៤៤៤ ៥៣៩,៨ហិកតា, ៤.ព្រៃលិចទឹក ៧១៩ ៦៦៨,៨ហិកតា, ៥.ព្រៃកោងកាង ៧៨ ៩១៣,៣ហិកតា។
បើតាមរបាយការណ៍ដដែលនេះ បានបន្ថែមទៀតថា ប្រភេទដំណាំ ត្រូវបានកំណត់ជា ១៣ប្រភេទរួមមាន៖ ១.កៅស៊ូ ៦០៦ ៤៥៥,៤ហិកតា, ២.ស្រូវ ៤ ០៦១ ៨១៤,៦ហិកតា, ៣.ស្វាយ ២៩៩ ៧១០,៨ហិកតា, ៤.ស្វាយចន្ទី ២៣០ ២០២ហិកតា, ៥.ពោត ១៦៤ ៦២៨,៧ហិកតា, ៦.អំពៅ ១៣៣ ៩០៩,៨ហិកតា, ៧.ឬស្សី ១១៣ ៥០៦,១ហិកតា, ៨.ម្រេច ៤៧ ៨៧១,៣ហិកតា, ៩.ចេក ៣១ ៧៧២,៦ហិកតា, ១០.ដូងប្រេង ២០ ២៧៨,១ហិកតា. ១១.តាង៉ែន ៣ ៦២៧,១ហិកតា, ១១.ហូបផ្លែ ២៥៥ ៣០០,៧ហិកតា, ១៣.ផ្សេងៗ ១ ៦៥១ ១៣១,១ហិកតា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)